ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការដឹកនាំការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល

ខេត្តកំពង់ចាម ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៃស្រុកកងមាស ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំធ្វើនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកកងមាស នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានលើកឡើងថា ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការដឹកនាំការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្វធ្វើកន្លងទៅថ្មីៗនេះ គឺធ្វើឡើងក្នុងបរិយាកាសល្អប្រសើរពោរពេញដោយមោទនភាព មោទភាពទី១. គឺចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ និងសង្ឃឹមថា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ បន្តទៀត និងទី២. ផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការដឹកនាំការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត, រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល នៃរបបយង់ឃ្នងនេះ និងខិតខំការពារ និងកសាងប្រទេសជាតិឡើងវិញ ដោយដៃម្ខាង ប្រយុទ្ឋទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបស់ប្រល័យពូជសាសន៍ប៉ុលពត និងដៃម្ខាងទៀត ខិតខំបង្កបង្កើនផលដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទើបតែរស់រាន្តមានជីវិតឡើងវិញ។ ក្រោយមកទៀត បានខិតខំស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ដូចនេះ យើងត្រូវការពារសន្តិភាពឲ្យបានគង់វង្ស ដែលយើងរកបានដោយកម្រនេះ ទោះក្នុងតម្លៃណាក៏ដោយ។

លោក មឿន ផា ប្រធានគណៈកម្មាធិការបក្សស្រុកកងមាស បានឲ្យដឹងថា លទ្ឋផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ស្រុកកងមាស គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣៣.៥២២ សំលេង ស្មើនឹង ៦៧អាសនៈ បើប្រៀបធៀបនឹងឆ្នាំ២០១៧ ទទួលបាន ២០.៣០៤ សំលេង ស្មើនឹង ៤០ អាសនៈ។

ក្នុងនោះឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ក៏បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងនាមសម្តេចតេជោតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែង អំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលរក្សាការជឿទុកចិត្ត និងផ្តល់ ការគាំទ្រជារៀង រហូត ដល់សម្តេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិ កន្លងមក ជាពិសេសថ្មីៗនេះ គឺ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ដែលបងប្អូនបាន បោះឆ្នោតជូន បេក្ខជន របស់គណបក្សប្រជាជនកម្ពុជា ឲ្យមាន ឱកាស បន្តបំពេញកាតព្វកិច្ចបម្រើ ប្រជាជនឱ្យកាន់តែមានជីវភាព សម្បូរ សប្បាយ និង ដឹកនាំអភិវឌ្ឍឃុំ សង្កាត់ បន្តទៀតពី ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងសូមអរគុណដល់សមាជិក សមាជិកាគណបក្សក្រុមកំពង់ចាម ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និង ថ្នាក់ ខេត្តចុះជួយស្រុក កងមាស ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះ សួរសុខទុក្ខប្រជាពលរដ្ឋ និងបានចំណាយ ធនធានថវិកា និងសម្ភារៈ ដើម្បីរួមចំណែកអភិវឌ្ឍ ស្រុក កងមាស ដោះស្រាយបញ្ហាការ លំបាកផ្សេងៗរបស់ប្រជាជន។ ទាំងនេះបាន ឆ្លុះបញ្ចាំងឱ្យឃើញពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលតែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា គោលនយោបាយរបស់រាជរដ្ឋា ភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ឱ្យមាន ការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោត លើ ការជំរុញ នាវា កម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជួបបញ្ហាប្រឈម មួយចំនួន ក៏ដោយ, ពិសេស ក្នុងរយៈពេល ២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំតស៊ូ ការពារអាយុជីវិត ប្រជាជ នរហូតទទួលបាន ជោគជ័យ និងមានការអបអរ សាទរពីសហគមន៍ជាតិ អន្តរជាតិចំពោះយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩។ ដើម្បីរក្សាប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ ”ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំមួយចំនួន ដល់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ឋិភាព ៕

ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner