ប្រតិភូនាយទាហាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ដុក ខែន ដែលជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ

ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ នាង សេដ្ឋា ព្រមទាំងបុត្រ និងចៅៗ កាលពីថ្ងៃចន្ទទី១ ខែ សីហាម្សិលមិញ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនាយទាហានក្នុងអគ្គនាយកដ្ឋានយោធសេវា អញ្ជើញដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ដុក ខែន ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ព្រមទាំងបាននាំយកបច្ច័យចំនួន ១០លានរៀលចូលបុណ្យផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលំឱនកាយវាចាចិត្តគោរពចំពោះដួងវិញ្ញាណក្ខសពឧបាសិកា ដុក ខែន ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម នាយឧត្ដមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង លោកជំទាវ ។

សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំ ថាឧបាសិកា ដុក ខន ត្រូវជាម្តាយ ម្តាយក្មេក របស់ឯកឧត្តមនិងលោកជំទាវ បានទទួលមរណភាព វេលាម៉ោង ០៩៖៤៥ព្រឹក នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងវេលាដ៏សោកសង្រេង និងក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ដុក ខន បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមក្រុមគ្រួសារនៃសពឧបាសិកា ដុក ខែន ឯកឧត្តម ជៀង អំ សូមថ្លែ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសណ្តានចិត្តរបស់ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសសូមលំឱនកាយគោរពថ្លែង អំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារចូលរួមរំលែកទុក្ខដ៏សោកសង្រេង និងក្រៀមក្រំចំពោះមរណភាព ឧបាសិកា ដុក ខន ។

បច្ចុប្បន្នសពឧបាសិកា ដុក ខែន បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុបទាន ទៅតាមប្រពៃណី សាសនាខ្មែរយើង នៅគេហដ្ឋានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ និងលោកជំទាវ នាង សេដ្ឋា ស្ថិតនៅភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល រហូតដល់ថ្ងៃពុធទី៣ ខែសីហា នៅវេលាម៉ោង៩៖៣០នាទី ក្រុមគ្រួសារញាតិមិត្តនឹងរៀបចំពិធីបូជាសពឧបាសិកា ដុក ខែន ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងជាលើកចុងក្រោយ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner