ធនាគារកណ្តាលហ្វីលីពីននឹងបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច បើទោះបីជាមានការដំឡើងអត្រាការប្រាក់ក៏ដោយ
អត្ថបទដោយ៖
លន់ សារ៉ាត
ម៉ានីល៖ ធនាគារកណ្តាលហ្វីលីពីននឹងបន្តគាំទ្រដល់ការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ច បើទោះជាមានការគ្រោងទុកនូវការដំឡើងអត្រាការប្រាក់ ២៥ ឬ៥០ ក្នុងខែនេះក៏ដោយ អភិបាលរបស់ធនាគារកណ្តាលបាននិយាយ នាថ្ងៃទី២ សីហា ២០២២ ។
លោក Felipe Medalla អភិបាលធនាគារកណ្តាលហ្វីលីពីន បានប្រាប់វេទិកាធុរកិច្ចមួយថា អត្រាគោលនយោបាយបច្ចុប្បន្ន នៅតែមានលក្ខណៈសមរម្យ។
អ្នកបង្កើតគោលនយោបាយនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៨ ខែសីហា ដើម្បីកែតម្រូវអត្រានៃការទិញត្រឡប់មកវិញរបស់ខ្លួនដែលបច្ចុប្បន្នស្ថិតនៅកម្រិត ៣.២៥ភាគរយ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-52-56.jpg)
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ