ថៃ៖ ថវិកាចំនួន ១.២ពាន់លានបាតត្រូវបានអនុម័តសម្រាប់ការបណ្តុះបណ្តាលដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ

បាងកក៖ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តថវិកាចំនួន ១.២ពាន់លានបាត សម្រាប់បណ្តុះបណ្តាលប្រជាជនក្នុងមុខរបរក្រៅម៉ោង ដើម្បីជួយពួកគេឆ្លងកាត់ការលំបាកផ្នែកសេដ្ឋកិច្ច។

ថវិកានេះនឹងផ្តល់មូលនិធិដល់វគ្គសិក្សារយៈពេល ៣ ខែ ដើម្បីបំពាក់បំប៉នមនុស្សដែលមានជំនាញដូចជា អ៊ុតសក់ ការរចនាវេចខ្ចប់ ជួសជុលរថយន្ត ជួសជុលម៉ាស៊ីនត្រជាក់ កាត់ដេរ និងបង្កើតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

ការបណ្តុះបណ្តាលជំនាញនេះមានគោលបំណងទាក់ទាញអ្នកចូលរួមចំនួន 700,000 នាក់នៅក្នុងសហគមន៍មូលដ្ឋានចំនួន 400 និងបង្កើតប្រាក់ចំណូលសរុបយ៉ាងហោចណាស់ 12.49 ពាន់លានបាត។

នាយកដ្ឋានលើកកម្ពស់ឧស្សាហកម្មត្រូវបានប្រគល់ភារកិច្ចឱ្យដំណើរការវគ្គបណ្ដុះបណ្ដាលពីមជ្ឈមណ្ឌលតាមតំបន់ចំនួន 12 នៅទូទាំងប្រទេស។ វគ្គសិក្សានឹងដំណើរការរហូតដល់ខែកញ្ញា៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner