កីឡាជឺជិតស៊ូកម្ពុជាឈ្នះមេដាយមាស៣គ្រឿងក្នុងការប្រកួត SIAM Cup នៅប្រទេសថៃ (Video Inside)
អត្ថបទដោយ៖
Apsara Net
កីឡាជឺជិតស៊ូកម្ពុជាបានឈ្នះមេដាយមាសចំនួន៣គ្រឿងក្នុងចំណោមមេដាយដែលទទួល បានសរុប ១២គ្រឿងក្នុងការប្រកួតស្យាមខាប់ (SIAM Cup) នៅប្រទេសថៃ។
អគ្គលេខាធិការសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជាលោក សៀន សុភ័ក្ដ្រ បានថ្លែងនៅ ថ្ងៃពុធនេះថា សហព័ន្ធបានបញ្ជូនប្រតិភូនិងកីឡាករ-កីឡាការិនីជាង ២០នាក់ចូលរួម ខណៈការប្រកួតបាន ធ្វើតែ ១ថ្ងៃប៉ុណ្ណោះកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។
លោកបានថ្លែងបន្តថា ក្រុមកីឡាករ កម្ពុជាបានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាជឺជិតស៊ូ អន្ដរជាតិស្យាមខាប់ ឆ្នាំ២០២២ ដោយដណ្ដើមបានមេដាយសរុប១២គ្រឿង និងឈរចំណាត់ថ្នាក់ទី១២ក្នុងចំណោមអត្តពលិក ៣៩ប្រទេសដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកបញ្ជាក់ថាជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយមាស៣, មេដាយប្រាក់៣ មេដាយនិងសំរឹទ្ធ ៦គ្រឿង ។