២៤ម៉ោង ឆ្លងកូវីដជិត ៣ម៉ឺននាក់ នៅអាស៊ាន (Video Inside)

ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ ជាបន្តដោយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានករណីឆ្លងចំនួន ២ម៉ឺន ៨ពាន់ ៤៦០ករណី និងការ ស្លាប់ថ្មីមានចំនួន ៩៩នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនឡើងចំនួន ៨ពាន់ ៨៩០ ករណី និងការស្លាប់ក៏មានការកើនឡើងចំនួន ៤១នាក់ផងដែរ បើប្រៀបធៀបនិងម្សិលមិញ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេបង្អស់នៅថ្ងៃនេះ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

ads banner