ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នា២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរ ការងារទៅតាមបំណងប្រាថា្ន។ លោកអ្នកក៏មានលទ្ធភាពដោះស្រាយបញ្ហាដោយងាយ ស្រួលផងដែរ។ ថ្ងៃនេះការគាំទ្រពីមនុស្សនៅក្បែរខ្លួនមានពេញបរិបូរណ៍ ដូច្នេះមិនមានអ្វី ដែលលោកអ្នកត្រូវព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងអំណោយផលដ៏វិជ្ជមានក្នុងថ្ងៃនេះ សូម ព្យាយាមបំពេញការងារក្រោមការទទួលខុសត្រូវឲ្យបានម៉ត់ចត់ ហើយក៏មិនចាំបាច់រំពឹង ជំនួយពីមនុស្សនៅក្បែរខ្លួនដែរ។ ក្រៅពីនេះ សូមកុំងាយជឿលើពត៌មានខ្លាំងពេក ការពិចារ ណាវែងឆ្ងាយនៅតែជាជម្រើល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចការងារទស្សនៈ យោបល់ និងបំណងរបស់ខ្លួន​បានប្រសើរនៅក្នុងជំនួបសាធារណៈ។ អ្នកអាចធ្វើឲ្យមនុស្ស ជាច្រើនពេញចិត្តនឹងការងាររបស់អ្នក ហើយក៏អាចទាញយកផលប្រយោជន៍ជាច្រើនពី ទំនាក់ទំនងផងដែរ។ នៅមានបញ្ហាមួយចំនួនលាយឡំនឹងភាពប្រសើរ ប៉ុន្តែសូមគិតថាវាជា រឿងធម្មតា ហើយចំណាយពេលលើការងារ។ ក្រៅពីនេះសូមអត់ធន់ ហើយរងចាំពេល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងផ្នែកការិយាល័យ និងជំនួញ ជួញប្រែមានភាពល្អប្រសើរ។ អ្នកអាចចាប់ផ្តើមការងារថ្មីនៅក្នុងពេលនេះក៏បាន ហើយរក្សា ការងារចាស់ឲ្យនៅក្នុងកំរិតធម្មតាក៏គ្មានជំទាស់អ្វីដែរ។ ប៉ុន្តែក្នុងកាលទេសខ្លះគួរបណ្តោយ ទៅតាមស្ថានភាព ពីព្រោះបើទោះបីជាអ្នកបង្ខំ ក៏បំណងប្រាថ្នាធំមិនទាន់កើតឡើងនៅពេល នេះនោះទេ។  ក្នុងពេលនេះរក្សាទំនាក់ទំនងចាស់ ហើយព្យាយាមបង្កើតទំនាក់ទំនងថ្មី ដោយភាពស្មោះត្រង់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលជាពិសេស សម្រាប់ការធ្វើជំនួញ និងការបណ្តាក់ទុនលើអាជីវកម្មថ្មីៗ។ ប៉ុន្តែពេលវេលាក៏ហាក់មាន តម្លៃបំផុតដែរ ដូច្នេះសូមកុំខ្ជះខ្ជាយឲ្យសោះ។ ក្នុងនោះប្រការសំខាន់ដែលអ្នកត្រូវយកចិត្ត ទុកដាក់គឺជៀសពីបំណុល ក្នុងនោះរួមទាំងការដែលអោយគេខ្ចីបុលផង។ ដោយឡែក សូម លោកអ្នកយកចិត្តទុកដាក់នឹងសុខុមាលភាពផ្ទាល់ខ្លួនបន្ថែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះការងារទាំងឡាយមាន អំណោយផលបំផុត ហើយប្រសិនបើអ្នកអាចចាកចេញពីស្ថានភាពចាស់ ឬទៅប្រឈមនឹង ស្ថានភាពថ្មីៗនៅខាងក្រៅនោះរឹតតែប្រសើរ។  លោកអ្នកក៏ទទួលបានឳកាសច្រើន ដូច្នេះ មិនមានការលំបាកណាមួយ ឡើយប្រសិនបើអ្នករក្សាការងារឲ្យនៅដដែល ឬផ្លាស់ប្តូររបត់ ការងារ។ ដំណើររបសអ្នកក៏ទទួលបានការគាំទ្រច្រើនផងដែរ ដូច្នេះមិនមានអ្វី ដែលបង្អាក់ បំណងប្រាថា្នរបស់អ្នកបានទេ។ ស្របនឹងភាពវិជ្ជមានទាំងនេះ វាអាស្រ័យលើគ្រប់គ្រងខ្លួន​ឯងរបស់អ្នកប៉ុណ្ណោះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានភាពឈ្លាសវៃ រហ័សរហួន ចំពោះការអនុវត្តការងារ។ ចំពោះការបណ្តាក់ទុនតូចធំគឺអាចធ្វើទៅបាន មនុស្សរួមក្រុម ការងារ និងដៃគូជំនួញមានទឹកចិត្តល្អស្មោះត្រង់នឹងអ្នកណាស់។ ប៉ុន្តែសូមលោកអ្នករក្សាចិត្ត ហើយត្រូវអនុវត្តការងារជាមួយការយោគយល់នឹងភាពស្មោះត្រង់។  ក្នុងនោះ សូមកុំមាន គំនិតអាត្មានិយម ស្នើសុំជំនួយប្រសិនបើអ្នកត្រូវការ  ហើយជៀសវាងការប្រថុយប្រថាន។ ក្រៅពីនេះ អ្នកអាចដោះស្រាយបញ្ហាបានដោយរលូនគ្រប់កាលទេស។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ប្រហែលអ្នកគួរតែខិតខំបន្ថែមទៀត ហើយកុំ ពន្យាពេល ក្នុងការអនុវត្តការងារ ឬដោះស្រាយបញ្ហានានាដែលបានកើតឡើង ឬនៅសេស សល់។ ក្នុងថ្ងៃនេះអ្នកទទួលបានគំនិតប្រាជ្ញាមោះមុត និងគំនិតច្នៃប្រឌិតណាស់ ដូច្នេះសូម បង្ហាញស្នាដៃ និងសមត្ថភាពរបស់អ្នក។ អ្នកក៏មិនចាំបាច់មានការភ័យខ្លាច ចំពោះកំហុស ពេកដែរ ពីព្រោះអ្នកអាចដោះស្រាយអ្វីៗឲ្យទៅជាល្អប្រសើរបានដោយងាយស្រួលណាស់។ ដោយឡែក សូមរកពេលវេលាសម្រាក ដើម្បីអ្នកមានដកឃ្លានឹងស្ថានភាពតានតឹងខ្លះផង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារក្នុងថ្ងៃនេះហាក់មានភាពតានតឹងច្រើន អ្នក អាចនឹងទទួលបានភាពជោគជ័យ ប៉ុន្តែក៏ត្រូវការការតស៊ូព្យាយាមខ្លាំងបំផុតផងដែរ។ អ្នក កំពុងស្ថិតនៅក្នុងចំណោមស្ថានភាពមុខពីរ ដូច្នេះប្រសិនបើអ្នកមិនប្រុងប្រយ័ត្នក៍អាចជួប ភាពអវិជ្ជមានដោយងាយផងដែរ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្ម ហើយប្រសិនបើមិន អាចធ្វើបាន សូមព្យាយាមកំចាត់រាល់ហានិភ័យទាំងឡាយ។ ក្រៅពីនេះ សូមលោកអ្នកកុំ ពាក់ព័ន្ធនឹងបំណុល។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ជម្លោះក្នុងពេលនេះមានសញ្ញាណវិជ្ជមានណាស់ ដូច្នេះ សូមមានការអត់ធ្មត់ ឲ្យបានច្រើនបំផុត ហើយត្រូវធ្វើឲ្យបានពេញមួយថ្ងៃតែម្តង។ យកល្អចូរ ធ្វើសកម្មភាពធម្មតា ហើយមិនគួរចូលរួមក្នុងកិច្ចប្រជុំពិភាក្សាណាដែលមិនចាំបាច់។ មិនគួរ បញ្ចេញគំនិតរិះគន់ណាមួយឡើយ។ ភាពស្ងៀមស្ងាត់ជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត សម្រាប់អនុវត្តការងារក្នុងថ្ងៃនេះ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងទទួលបានឳកាសដែល នាំយកមកពីខាងក្រៅ ដូច្នេះសូមពិនិត្យ តាមដានធ្វើយ៉ាងណារក្សាឳកាស។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ ការងាររបស់លោកអ្នកក្នុងពេលនេះកំពុង មានដំណើរការល្អប្រសើរណាស់។ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នករំពឹងថាទទួលបានការផ្តល់ ជូនដ៏ធំសម្រាប់កិច្ចខំប្រឹងប្រែងរបស់អ្នកកន្លងមក។ ការងារទាំងឡាយនឹងមានស្ថេរភាព ហើយអាចទទួលបានជោគជ័យ ដោយមិនមានផលរំខានណាមួយឡើយ។ ក្នុងពេលនេះ ភាពសុទិដ្ឋិនិយមមានភាពចាំបាច់បំផុត។ ក្រៅពីនេះ​ទំនុកចិត្តចំពោះវិជ្ជាជីវៈរបស់ខ្លួនក៏​សំខាន់ផងដែរ។ បន្ថែមលើនេះទៅទៀត សូមរក្សាអាកប្បកិរិយាវិជ្ជមាននឹងគួររួមចំណែក ដល់សកម្មភាពជាក្រុម។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់លោកអ្នក ដែលប្រកបរបរអាជីវកម្ម និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញ ទិញ ចូលអចលទ្រព្យនានា។ ផលចំណេញក្នុងថ្ងៃនេះមានទំហំធំ។ ចំពោះលោកអ្នកដែលប្រកប ការងាររដ្ឋ និងឯកជន ក៏មិនអន់ប៉ុន្មានដែរ លោកអ្នកអាចធ្វើការងារទាំងឡាយឲ្យទទួលបាន ផលសម្រេចដោយងាយស្រួល។ គំនិតរបស់អ្នកនឹងទទួលបានការគាំទ្រច្រើន ដូច្នេះដំណើរ ការនឹងរលូន។ អ្នកក៏អាចរំពឹងថាទទួលបានលាភទាក់ទងនឹងវឌ្ឍនភាពការងារផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះសូមមានការប្រុងប្រយ័ត្នចំពោះទំនាក់ ទំនងជាមួយនឹងអាជ្ញធរ ពីព្រោះជម្លោះ និងការយល់ច្រលំអាចកើតឡើងបានដោយងាយ។ សូមប្រើប្រាស់ថ្ងៃស្ថានភាពថ្ងៃនេះ ដើម្បីកែប្រែស្ថានភាពការងារ សម្របទៅនឹងហេតុការណ៍ ដែលបានកើតឡើង។ បើទោះក្នុងស្ថានភាពណាមួយក៏ដោយ សូមកុំបាត់បង់លំនឹងរបស់ខ្លួន ពីព្រោះអ្នកនៅតែមានលទ្ធភាពការងារគំនិតយោបល់របស់ខ្លួន និងមិនចាំបាច់ត្រូវធ្វើការ ដើម្បីបង្ហាញនរណាម្នាក់នោះទេ។ ការទទួលខុសត្រូវរបស់អ្នកគឺសមល្មមនឹងអនុវត្តន៍ការ ងារបាន។

ចំណាំៈ

ឆ្នាំទាំង៥ ជូត ថោះ រោង ម្សាញ់ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការ ចុះហត្ថលេខា និងកិច្ចព្រមព្រៀងនានា។ ឳកាសជាច្រើននឹងកើតឡើងសម្រាប់លោកអ្នកផង ដែរ។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner