រន្ធត់ខ្លាំងណាស់..!! សិស្សវិទ្យាល័យព្រែកកំពិស ០២នាក់ ត្រូវរថយន្តដឹកខ្សាច់បើកបុកម៉ូតូ និងកិនស្លាប់នៅលើផ្លូវជាតិលេខ២

ភ្នំពេញ ៖ សិស្សសាលា នៃវិទ្យាល័យព្រែកកំពិសចំនួន ០២នាក់បានជិះម៉ូតូឌុបគ្នាទៅសលារៀន ស្រាប់តែត្រូវរថយន្តនីសាន់ដឹកខ្សាច់បើកបុក និងកិនស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសាច់ញាតិមកទ្រហោយំសោកស្ដាយជនរងគ្រោះ កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាក HONDA TODAY ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-3846 បើកបរដោយឈ្មោះ សុភ័ក្រ វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរមានឈ្មោះ ធីម គីមឡុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ) ។ ដោយឡែកភាគីរថយន្តបង្កម៉ាក NISSAN DESELL ពណ៍ស ពាក់ស្លាកលេខចង្កូតស្តាំ PP-0234 បើកបរដោយឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពិស ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញជនរងគ្រោះសិស្សសាលា នៃវិទ្យាល័យព្រែកកំពិស បានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តបង្កខាងលើបើកបរក្នុងល្បឿនលឿនស្របទិសគ្នាមកបុកម៉ូតូពីក្រោយបណ្ដាលឲ្យដួល ដោយកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាមៗ រីឯម៉ូតូនៅជាប់ក្រោមកង់រថយន្តអូសប្រហែល ៥០ម៉ែត្រទើបតៃកុងឈប់រថយន្តបំរុងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ព្រមទាំងតៃកុងទៅរក្សាទុក និងសាកសួរ ដើម្បីអនុវត្តន៍តាមនីតិវិធី ។ចំណែកសព ជនរងគ្រោះទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner