វៀតណាមនាំចេញអង្ករកើនដល់ ៤.២ លានតោន ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២២
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករចំនួន ៤.២ លានតោន ក្នុងរយៈពេល ៧ ខែដំបូង កើនឡើង ២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១។
ប៉ុន្តែប្រាក់ចំណូលបានកើនឡើងត្រឹមតែ ៩ភាគរយប៉ុណ្ណោះនៅតម្លៃ ២ពាន់លានដុល្លារ ចាប់តាំងពីតម្លៃអង្ករពិភពលោកបានធ្លាក់ចុះជាង ១០ ភាគរយ មកនៅត្រឹម ៤៨៩ដុល្លារអាមេរិក ក្នុងមួយតោន។
ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងលឿនបំផុត ក្នុងអត្រា ៦៥,៣ ភាគរយ តាមពីក្រោយ ដោយប្រទេសហ្វីលីពីន ដែលជាទីផ្សារកំពូលរបស់ប្រទេសវៀតណាម មានចំនួន ៤៨,៦ ភាគរយ។
តម្លៃក្នុងស្រុកក៏ធ្លាក់ចុះផងដែរ ដោយសារអាកាសធាតុមិនល្អប៉ះពាល់ដល់គុណភាពស្រូវ ហើយតម្រូវការមានកម្រិតទាបបើធៀបនឹងខែមុន៕ ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ