សហរដ្ឋអាមេរិក និងក្រុមប្រទេស G7 រិះគន់ការធ្វើ សមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកបានរិះគន់ការ បង្កើន សកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ ដែលបាន ធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់ទីក្រុងតៃប៉ិ។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ខារីន ជីនភៀអឺ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា គ្មាន ហេតុផលសម្រាប់ទីក្រុងប៉េកាំងដើម្បីបង្វែរដំណើរទស្សនកិច្ចនេះ… ទៅជាវិបត្តិមួយចំនួន ឬប្រើវាជាលេសដើម្បីបង្កើន សកម្មភាព យោធាឈ្លានពាននៅក្នុង ឬជុំវិញច្រកសមុទ្រ តៃវ៉ាន់នោះទេ។ លោកស្រីបានសង្កត់ធ្ងន់ម្តងទៀតថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកនោះទេ ហើយថា ដំណើរទស្សនកិច្ច របស់ លោកស្រី ផេឡូស៊ី គឺស្របតាមគោលនយោបាយដែលមានជា យូរមកហើយ។ ដោយឡែកក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃពុធសប្តាហ៍នេះ ដោយបង្ហាញពីការព្រួយបារម្ភចំពោះសកម្មភាពគំរាមកំហែងរបស់ប្រទេសចិន រួមទាំងការធ្វើសមយុទ្ធយោធាផងដែរ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា មិនមានហេតុផលណា មួយក្នុងការប្រើដំណើរទស្សនកិច្ចនេះ ធ្វើជាលេសសម្រាប់ សកម្មភាពយោធាឈ្លានពាននៅក្នុងច្រកសមុទ្រតៃវ៉ាន់នោះទេ និងថា ការឆ្លើយតបដ៏កក្តៅគគុករបស់ចិន កំពុងធ្វើឱ្យមាន ភាពតានតឹងកើនឡើង ក៏ដូចជាធ្វើឱ្យមានអស្ថិរភាពក្នុង តំបន់ផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីប្រទេស G7 បានបញ្ជាក់ថា ពួក គេកំពុងអំពាវនាវឱ្យចិនដោះស្រាយភាពខ្វែងគំនិតគ្នា ជុំវិញ បញ្ហាកោះតៃវ៉ាន់ដោយមធ្យោបាយសន្តិវិធី៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner