ក្រុមចោរ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពានអាកាសស្ទឹងមានជ័យ ពេលនេះអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ភ្នំពេញ៖ ក្រុមចោរ ០៣នាក់ ក្នុងនោះ ក៏ជាមុខសញ្ញាចោរឆក់ យ៉ាងសកម្មនៅលើស្ពានអាកាសស្ទឹងមានជ័យ នាពេលកន្លងមក ខណៈពេលនេះ អស់លក្ខណ៍ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតដេញចាប់ខ្លួនបាន ខណៈធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា បានសម្រេច កាលពីវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រដេញរហូតដល់ចំណុចផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបាន ។

សមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ជនសង្ស័យខាងលើទាំង ០៣នាក់ រូបនេះ រួមមាន៖ ទី១: ឈ្មោះ ឡូត ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះលេខ០៤A ផ្លូវ លេខ៧៧៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២: ឈ្មោះ ឃិត វីសាល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ និងទី៣: ឈ្មោះ ផន រស្មី អាយុ ១៦ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះលេខជួល ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចធ្វើការ ដកហូតបាន៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1GS-1155 (បិទគូទ)។ និងម៉ូតូទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-4361 (ដៃដល់)។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យបាននាំខ្លួន យកទៅធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner