គិតត្រឹមថ្ងៃទី០៤ ខែ សីហា ក្រសួងការងារបានចុះផ្សព្វផ្សាយពីប្រាក់សោធននៅតាមរោងចក្រ បានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមជាង ២សែននាក់
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់ សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមចំនួន ២០៣ ០២៩នាក់ ស្រី ១៥១ ៦៣៥នាក់។
បើយោងតាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថាតាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពី សំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាព ពេញចិត្ដ និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ វិស័យឯកជននេះឡើង ៕ ដោយ៖ ម៉ាដេប៉ូ
