សម្តេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុអ្វីបានជា កម្ពុជា អាចរៀបចំកិច្ចប្រជុំអាស៊ាន នៅភ្នំពេញនាពេលនេះ បាន គឺដោយសារកត្តាសុវត្ថិភាព សន្តិភាព និងគ្រប់គ្រង កូវីដបានល្អ

ភ្នំពេញ៖កក្តាសុវត្ថិភាព សន្តិភាព និងគ្រប់គ្រងកូវីដបាន យ៉ាង ល្អតាមរយៈវិធានការសុខាភិបាល និងយុទ្ធសាស្រ្តវ៉ាក់សាំង ទើបកម្ពុជា អាចរៀបចំកិច្ចប្រជុំអាស៊ានបាននាពេលនេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងពិធីទទួល សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក អភិវឌ្ឍន៍ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក៏បានលើកឡើងពីមូលហេតុអ្វី បានជាកម្ពុជា អាចរៀបចំកិច្ចប្រជុំអាស៊ាន នៅភ្នំពេញនា ពេល នេះ បន្ទាប់ពីអាក់ខានពីរឆ្នាំ ដោយសារកូវីដ១៩ តែពេលនេះ ប្រមូលផ្តុំពីគ្រួសារអាស៊ាន និងដៃគូ ពីខាងក្រៅសុទ្ធតែ ប្រទេស រីកចម្រើន ដែលក្រុមប្រឹក្សាសន្តិសុខចំនួនបី បានមកដល់ទីនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងអាច ធ្វើបាន មានកក្តាធំៗបំផុត ទី១.កត្តាសុវត្ថិភាព ដោយមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលយើងមាន រកបានដោយលំបាក និងបានការពារវាដោយគត់ម៉ត់ ប្រទេសមួយចំនួន មិនបាន ទារ ឡានសុវត្ថិភាពពីយើងទេ ដើម្បីមកប្រជុំអាស៊ាន។ កត្តា ទី២. ទាក់ទងគឺគ្រប់គ្រងកូវីដបានល្អ យើងក៏បានផ្តល់ការ បើក សេដ្ឋកិច្ចឡើងវិញរាប់ទាំងសាលារៀន តាមរយៈវិធានការ សុខាភិបាល និងយុទ្ធសាស្រ្តវ៉ាក់សាំង ហើយរដ្ឋមន្រ្តីដែល បាន ជួបខ្ញុំ គឺសរសើរទាំងអស់ដែលកម្ពុជា គ្រប់គ្រងកូវីដបាន ល្អ យើងប្រជុំផ្ទាល់ទាំងអស់ អត់មានអនឡាញទេ តែផ្នែកខ្លះ អនឡាញដោយសារដៃគូជាប់ធ្វើចត្តាឡីស័ក្ត ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner