សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់មូលហេតុសំខាន់ៗបួន ចំណុច ដែលកម្ពុជាប្តូរផ្តាច់ចូលអាស៊ាន
ភ្នំពេញ៖ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែក អភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់មូលហេតុសំខាន់ៗបួនចំណុច ដែលកម្ពុជាប្តូរផ្តាច់ ចូលអាស៊ាន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុច ទី១-គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង (មិនលូកដៃ ចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមា ជិកអាស៊ានដូចគ្នា)។
ទី២-ស្មារតីសហគមន៍ (កម្ពុជាគោរពតាមកុងសង់ស៊ីស ជា គោលការមិនធ្វើរំលងគ្នា មិន ថា ប្រទេស អ្នក មាន ប្រទេស អ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់) ។ទី៣-កម្ពុជាទទួលបាន ផល ប្រយោជន៍ច្រើនពីសមាហរណកម្មអាស៊ាន តាមរយៈការ ទទួលបាន នូវការ បណ្ដុះ បណ្ដាលធនធានមនុស្ស និង តាមរយៈ ដៃគូពាណិជ្ជកម្មនានា ដែលបាន ជួយកាត់បន្ថយ គម្លាតក្រីក្រ នៅក្នុងប្រទេសនីមួយៗយ៉ាងមានប្រសិទ្ធ ភាព ទៀតផង។ទី៤-ជាច្រកទ្វារចេញចូលការទូតដែលមានទំហំ ធំធេង សម្រាប់កម្ពុជា ដែលយើងត្រូវការពង្រឹង កិច្ចសហ ប្រតិបត្តិការឲ្យបានកាន់តែច្រើន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រសិនបើ កម្ពុជា មិនបានចូលជាប្រធានអាស៊ានទេ សួរថា តើមេដឹក នាំធំៗនៅតាមបណ្តាប្រទេសនានា មកកម្ពុជា ដើម្បីអ្វីនៅ ពេលនេះ ?៕
ដោយ៖ វណ្ណលុក

