សម្ដេចតេជោ ហ៊ុន សែន ៖ ជប៉ុន នឹងចុះហត្ថលេខា ផ្តល់ ជំនួយ ដល់ កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅ ថ្ងៃទី៦ខែសីហារដ្ឋមន្រ្តីការបរទេសជប៉ុននឹងចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជាដើម្បីបន្តការអភិវឌ្ឍន៍កំពង់ផែព្រះសីហនុឱ្យមានជម្រៅទឹកកាន់តែជ្រៅដែលអាចឱ្យនាវាធំៗដឹកចេញ-ចូលផ្ទាល់តែម្តង ។សម្តេចតេជោថ្លែងបែបនេះនៅ ក្នុងពិធី ទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី៥ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា សម្តេច នឹងអញ្ជើញចូលរួមបុណ្យសពលោក ស៊ីនហ្សូ អាបេ(Shinzo Abe )នៅថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២២ខាងមុខនេះផងដែរ ។

សូមជម្រាបថា ប្រទេសជប៉ុន នឹងរៀបចំពិធីបុណ្យសពថ្នាក់ រដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ ដោយរដ្ឋាភិបាលជប៉ុនសង្ឃឹមថា មេដឹកនាំ បរទេសទាំងអស់ នឹងចូលរួមក្នុងពិធីបុណ្យសព នេះ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner