សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំការអភ័យទោសពីពលរដ្ឋ ចំពោះការបិទផ្លូវញឹកញាប់ ដោយសារកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការសុំអភ័យទោសពីប្រជាពលរដ្ឋចំពោះបញ្ហាបិទផ្លូវញឹកញាប់នៅប៉ុន្មានថ្ងៃនេះ ដោយសារមានការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលការនេះ គឺធ្វើដើម្បីមុខមាត់ជាតិតែប៉ុណ្ណោះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា កម្ពុជា កំពុងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានចាប់ផ្ដើមតាំងពីទី២៩ ខែសីហា។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរ បានធ្វើដំណើរចូលរួមកិច្ចប្រជុំនេះ នៅសណ្ឋាគារសុខាភ្នំពេញ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner