ផ្ទុះភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ ក្លាយជាចំណីចក្ខុរបស់ទេសចរវិញ

រ៉ៃក្យាវិក៖ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្លង់បានប្រកាសថា ភ្នំភ្លើងមួយបានផ្ទុះនៅលើឧបទ្វីប Reykjaness នៅភាគនិរតីនៃប្រទេស តែមនុស្សនាំគ្នាទៅមើលកម្អែលភ្នំភ្លើងទៅវិញ។

អ្នកមើលដែលចង់ដឹងចង់ឃើញប្រមាណ២ពាន់នាក់បាននាំគ្នាទៅភ្នំភ្លើងដែលកំពុងផ្ទុះនៅជិតរដ្ឋធានី Reykjavik របស់ប្រទេសអ៊ីស្លង់ ដោយដើររយៈពេល ៩០នាទីដើម្បីមើលកម្អែលភ្នំភ្លើង។

ការផ្ទុះភ្នំភ្លើង ថ្មីៗនេះ មិនបង្កហានិភ័យណាមួយដល់តំបន់ដែលមានប្រជាជនរស់នៅ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ នេះបើយោងតាមលោកស្រី Katrin Jakobsdottir នាយករដ្ឋមន្ត្រីអ៊ីស្លង់។

លោកស្រីថា ” វាក៏មិនមានការរំខានដល់ជើងហោះហើរទៅ និងមកពីប្រទេសអ៊ីស្លង់ដែរ ហើយច្រករបៀងជើងហោះហើរអន្តរជាតិនៅតែបើកចំហ។ ទោះបីជាការផ្ទុះដែលចាត់ថ្នាក់ថាជាការផ្ទុះប្រេះស្រាំ មានទំហំតូចក៏ដោយ វាអាចបណ្តាលឱ្យមានការបំពុលដោយសារការបញ្ចេញឧស្ម័ន ហេតុដូច្នេះហើយរដ្ឋាភិបាលបានណែនាំកុំឱ្យទៅលេងកន្លែងនោះ។ “

នៅឆ្នាំ២០២១ តំបន់ដូចគ្នានេះត្រូវបានរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើងដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមីនា និងបន្តប្រហែលប្រាំមួយខែ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner