ក្រុមការងារយេនឌ័រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា និងឆ្លងកម្មវិធីការងារប្រចាំខែសីហា ឆ្នាំ២០២២
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ដីឥដ្ឋ ៖ ក្រុមការងារយេនឌ័រ បណ្ឌិត្យសភានគរបាលកម្ពុជាបានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារខែសីហា និងឆ្លងកម្មវិធីការងារប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោកជំទាវ ឧត្ដមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានក្រុមការងារយេនឌ័រ ដោយមានការចូលរួមពីលោក លោកស្រី នាងកញ្ញា មួយចំនួនទៀតនៅថ្ងៃព្រហស្បតិ៍ទី៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារយេនឌ័រ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ ប្រធានអង្គប្រជុំមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកានៃអង្គប្រជុំនិងបានអនុញ្ញាតឱ្យលេខាធិការអានរបាយការណ៍ព្រាងជូនអង្គប្រជុំ ដើម្បីពិនិត្យផ្ទៀងផ្ទាត់និងកែសម្រួល។
បន្ទាប់ពីបានត្រួតពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលទៅលើរបាយការណ៍រួចមក អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង។
លោកជំទាវ មានមតិណែនាំដូចខាងក្រោម៖
- បន្តអនុវត្តទិសដៅការងារឱ្យមានប្រសិទ្ធិភាព និងទទួលខុសត្រូវខ្ពស់
- បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ
- បន្តអនុវត្តវិធានការ៣កុំ ៣ការពារឱ្យបានត្រឹមត្រូវតាមការណែនាំ។ដោយ ៖ រ៉ាវុធ


