ព្យុងយ៉ាង៖ កូរ៉េខាងជើង នាថ្ងៃទី៥ សីហានេះ បានឲ្យដឹងថាអ្នកជំងឺកូវីដ១៩ទាំងអស់របស់ខ្លួនបានធូរស្បើយហើយ ដែលជាការបញ្ចប់នៃរលកទីមួយនៃការរាតត្បាតនៃមេរោគនេះ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។
កូរ៉េខាងជើងបញ្ជាក់ថា អ្នកជំងឺប្រហែល 4.77 លាននាក់បានជាសះស្បើយពេញលេញហើយ 74 នាក់បានស្លាប់ចាប់តាំងពីចុងខែមេសា។
កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាមិនមានករណីគថ្មីៗទេ ចាប់តាំងពីថ្ងៃទី ៣០ ខែកក្កដា។
យ៉ាណាក្តី មន្ត្រីកូរ៉េខាងត្បូង និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ បានដាក់ការសង្ស័យលើតួលេខទាំងនោះ ជាពិសេសចំនួនអ្នកស្លាប់៕
ប្រភពពី VNexpress , ដោយ៖ សារ៉ាត


