គ្រួសារក្មេងលង់ទឹកស្លាប់ចំនួន ០២នាក់ និងជួយសង្គ្រោះទាន់ពេលបានម្នាក់ នៅក្នុងស្រុករលាប្អៀរ បានទទួល អំណោយ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ

កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស​ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌នាំយកអង្ករចំនួន ២២៥គីឡូក្រាម មី ០៦កេស អាវរងា ០៣អាវ មុង ០៣ ម៉ាស់ ០៣ប្រអប់ ជែលលាងដៃ ០៩ដប រួមនិងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ
ភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារក្មេងលង់ទឹកចំនួន ០៣នាក់ ពេលឆ្លងប្រឡាយទៅដឹកគោ បណ្តាលឲ្យស្លាប់ ០២នាក់ និងសង្គ្រោះបាន ០១នាក់ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជា ការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះគ្រួសារក្មេងស្រីដែលបានស្លាប់ដោយសារលង់ទឹកទាំង ២នាក់ ។

ឯកឧត្តម មេបញ្ជាការ បានណែនាំដល់គ្រួសារក្មេងរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួម ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅតូចៗ មិនត្រូវបណ្តោយឲ្យទៅលេងកន្លែងមានទឹកជ្រៅៗដោយគ្មានមនុស្សចាស់នៅជាមួយនោះឡើយ ។

ឯកឧត្តម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់គ្រួសារក្មេងរងគ្រោះទាំង ០៣គ្រួសារ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner