រដ្ឋមន្រ្ដីក្រសួងអប់រំ អរគុណសមាគមស្រ្ដីគ្រីស្ទាននៃការចេះទប់ចិត្តកូរ៉េ ដែលបានផ្តល់សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន សម្រាប់ចែកចាយនៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមការងារសមាគមស្រ្ដីគ្រីស្ទាននៃការចេះទប់ចិត្តកូរ៉េ ចូលជួបសម្ដែងការគួរសម និងប្រគល់សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ។

សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន នេះ អាចចែកចាយនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា ដើម្បីយកទៅបង្រៀនសម្រាប់មុខវិជ្ជាទាក់ទងទៅនឹងសុខភាពសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់សមាគមស្រ្ដីគ្រីស្ទាននៃការចេះទប់ចិត្តកូរ៉េ ដែលបានគាំទ្រ និងប្រគល់សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន។ ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់សកម្មភាពដែលជួយលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា ៕ ដោយ-រ៉ាវុធ

ads banner