ថៃមានមនុស្សឆ្លងជំងឺអុតស្វាជាស្ត្រីលើកដំបូង
ថៃ: ករណីជំងឺអុត ស្វាទី ៤នៅប្រទេសថៃត្រូវបានគេបញ្ជាក់ នៅទីក្រុងបាងកកនាថ្ងៃទី៥ សីហានេះថាអ្នកជំងឺ ស្ត្រីដែលមានកំណត់ត្រាទៅ លេងកន្លែងកម្សាន្តដែលពេញនិយមពី ភ្ញៀវទេសចរបរទេស។
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ករណីចុងក្រោយបំផុតគឺស្ត្រីអាយុ ២២ឆ្នាំដែលតែងតែទៅលេងតំបន់ដែលមានហានិភ័យនៃការចម្លងជំងឺអុតស្វា។
លោកថាស្ត្រីរូបនោះមានអាការ:គ្រុនក្តៅនៅថ្ងៃទី ២៩ខែ កក្កដាប៉ុន្តែ នៅតែទៅលេងកន្លែងកម្សាន្តក្នុងទីក្រុងបាងកកជាមួយមិត្តភ័ក្តិ ថៃ និង បរទេស។ នៅថ្ងៃទី 30 ខែកក្កដា គាត់ចាប់ផ្តើមមានពងបែកនៅលើដៃ និងជើង មុនពេលវារាលដាលដល់សរីរាង្គផ្លូវភេទរបស់គាត់និងផ្នែកផ្សេងៗនៃរាងកាយ។
វេជ្ជបណ្ឌិត Opasបាននិយាយថាអ្នកជំងឺត្រូវបានផ្ទេរទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្តណុនថាបូរី(Nonthaburi)។
អ្នកជំងឺ គឺជាករណីជំងឺអុតទីបួនរបស់ប្រទេសថៃ ហើយក៏ជាស្ត្រីដំបូងគេរបស់ប្រទេសដែលបានឆ្លងជំងឺនេះ ។ករណីទី១ជាបុរសជនជាតិនីហ្សេរីយ៉ា ទី២ជាបុរសជនជាតិថៃនៅទីក្រុងបាងកក និងទី៣ជាបុរសជនជាតិអាល្លឺម៉ង់នៅភូកេត៕
ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

