លទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និង លោកជំទាវ Amanda Milling

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរទស្សនៈ និងការ ពិភាក្សាជាមួយលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ជំនួបនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី៥ខែសីហានេះបានឱ្យដឹងថា ក្នុង កិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បាន រំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចជា លើក ដំបូងរបស់លោកជំទាវ Amanda Milling មកកាន់ កម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលក្នុង ឱកាស នោះ កម្ពុជា និងចក្រភពអង់គ្លេស បានបញ្ជាក់ពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Amanda Milling បានយល់ឃើញដូចគ្នាថា កម្ពុជា និង ចក្រភពអង់គ្លេសមានទំនាក់ទំនងដ៏ល្អនិង បានស្នើ ថាគួររៀបចំសកម្មភាពរួមគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា និងចក្រភព អង់គ្លេស នៅក្នុងឆ្នាំក្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះ ចក្រភពអង់គ្លេសដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងចក្រភពអង់គ្លេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះការបន្តផ្តល់ជំនួយរបស់ចក្រភពអង់គ្លេស ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម សុខាភិបាល ការបោសសម្អាតមីន និងវិស័យអប់រំ។

នៅក្នុងក្របខ័ណ្ឌពហុភាគីឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី១ និងបានថ្លែងអំណរ គុណចក្រភពអង់គ្លេសចំពោះការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង អន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍ទៅវិញ ទៅមកនិងជាកង្វល់រួម រាប់ចាប់ពីទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-ចក្រភពអង់គ្លេស ស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា ការវិវត្តសន្តិសុខនៅ ឥណ្ឌូ ប៉ាស៊ីហ្វិក រហូតដល់វិបត្តិនៅប្រទេសអ៊ុយក្រែន៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner