សេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា និង សហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្ស៊ី បានជួបប្រជុំចរចាប្រកបដោយ ផ្លែផ្កា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើកស្ទួយការអភិវឌ្ឍ បន្ថែមទៀត នូវចំណងមិត្តភាព ទំនាក់ទំនងជិតស្និទ្ធ ដ៏យូរអង្វែងដូចដែលពេលវេលា បានបញ្ជាក់នាពេល កន្លងមក និងការគាំទ្រគ្នាទៅវិញទៅមក រវាង ព្រះ រាជាណា ចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្របតាម តម្លៃជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ ប្រជាជន នៃប្រទេសទាំងពីរ។

កម្ពុជា និងរុស្ស៊ី នឹងរក្សា ព្រមទាំងពង្រឹងកិច្ចសន្ទនា នយោបាយ ទំនាក់ទំនងទៀងទាត់រវាងរដ្ឋាភិបាល សភា អាជ្ញាធរមូលដ្ឋាន និងគណបក្សនយោបាយ។ ភាគីទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដែលជា ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស័យអប់រំ និងវប្បធម៌ វិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជា បង្កើតនូវលក្ខខណ្ឌ អំណោយផល សម្រាប់សកម្មភាព អង្គការ និងក្រុមហ៊ុន ក្នុងគ្រប់វិស័យ។

កម្ពុជា និងរុស្ស៊ី នឹងបន្តគោរពផលប្រយោជន៍ស្របច្បាប់ របស់គ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខណ្ឌ នៃវេទិកាតំបន់ និងអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាជំរុញ ការគាំទ្រគ្នា ទៅវិញទៅមកលើបញ្ហាសំខាន់ៗ ក្នុងរបៀបវារៈអន្តរជាតិ និងតំបន់ ដោយសង្កត់ធ្ងន់ លើការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការកំពុង រីកធំឡើងនៃអន្តរកម្មពហុភាគី ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner