ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ៣៥នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ

បាងកក៖ ក្រសួងសុខាភិបាល ថៃ បានរាយការណ៍ នាថ្ងៃសៅរ៍ ទី ៦ សីហា ២០២២ថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ បន្ថែម និង មាន ករណី ថ្មី ២,៣៨១នាក់ ទៀត បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យរយៈពេល 24 ម៉ោងចុងក្រោយមកនេះ។ ក្រសួងថាក៏មាន អ្នកជំងឺ ២ ២០៩នាក់បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ មានករណី Covid-19 ថៃមាបសរុប កើនដល់ចំនួន ៤ ៦០៣ ៣៥៨នាក់ហើយ ដែលក្នុងនោះមាន ២ ៣៧៩ ៩២៤ក្នុងឆ្នាំនេះ ជាមួយនឹងការជាសះស្បើយពេញលេញចំនួន ៤ ៥៥០ ៥៤៨រហូតមកដល់បច្ចុប្បន្ន។

ចំនួនអ្នកស្លាប់សរុបមានកើនដល់ចំនួន 31,561 ៣១ ៥៦១នាក់ហើយ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner