មនុស្ស ១០នាក់ ស្លាប់ក្នុងនោះមានកុមារ ៣នាក់ ក្នុងករណីភ្លើង ឆេះផ្ទះ​ នៅអាមេរិក

ប៉េនស៊ីលវ៉ាន់នៀ៖ នគរបាលបានឲ្យដឹងថា មនុស្សចំនួន ១០នាក់ រួមទាំងកុមារ ៣នាក់បានស្លាប់ ក្នុងហេតុការណ៍ភ្លើងឆាបឆេះផ្ទះមួយ នៅភាគខាងកើតនៃរដ្ឋ ប៉េនស៊ីលវ៉ាន់នៀ (Pennsylvania) សហរដ្ឋអាមេរិក។

នគរបាលបានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់នៅពេលដែលភ្លើងបានឆាបឆេះ កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) នៅក្នុងទីក្រុង Nescopeck ភាគឦសាននៃរដ្ឋនោះ ដោយមានកុមារបីនាក់ មានអាយុពី ៥ឆ្នាំ ៦ និង ៧ ឆ្នាំ ។ ជន រង គ្រោះ ផ្សេង ទៀត មាន អាយុ ពី ១៩ ឆ្នាំ ដល់ ៧៩ ឆ្នាំ។ មនុស្សពេញវ័យបីនាក់បានរួចផុតពីភ្លើង។

នគរបាល បាន និយាយថា “ លំនៅដ្ឋាន ត្រូវ ភ្លើង ឆេះ បំផ្លាញ ទាំងស្រុង ” ហើយ អង្គភាព K9 ត្រូវបាន ដាក់ពង្រាយ ដើម្បី ជួយ ស្វែងរក ជនរងគ្រោះ ។ រូបភាពដែលថតដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញជញ្ជាំងផ្ទះពីរជាន់ដែលឆេះខ្ទេចខ្ទីជុំវិញសំណល់នៃអគារ។ ការស៊ើបអង្កេតលើមូលហេតុនៃការឆេះត្រូវបានចាប់ផ្តើមធ្វើឡើង៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner