ព្រះមហាក្សត្រ ឡាយព្រះហស្ដលេខាប្រកាសឱ្យច្បាប់រដ្ឋធម្មនុញ្ញវិសោធនកម្មលើកទី១០
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២២នេះបានចេញព្រះរាជក្រមប្រកាសឱ្យបើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣ថ្មីនិងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នាសម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៥ ខែសីហា នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានព្រឹទ្ធសភាអនុម័តដោយសំឡេងគាំទ្រ ៥៧សំឡើងលើ៥៧សំឡេង។
សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ៦ កាលព ព្រឹកថ្ងៃព្រហស្បតិ៍ទី ២៨ ខែកក្កដា ឆ្នាំ២០២២បានអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ១៩ ថ្មី ( មួយ )មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី ( មួយ ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា ៤ ថ្មីនៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិក្នុង សំឡេង ១០៥ លើ ១០៦ សំឡេង ៕
សូមជូនខ្លឹមសារទាំងស្រុង៖





