ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នា២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម។ ស្របពេលជាមួយគ្នានេះ សូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ជោគជតារាសីអាជីពសម្រាប់លោកអ្នក សន្យាថានឹងទទួលបានជោគជ័យពេញមួយថ្ងៃ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយត្រឹមតែជាមួយវិធីសាស្រ្តធម្មតា។ ក្រៅ ពីនេះ លោកអ្នកអាចធ្វើការងារបានល្អប្រសើរជាងនេះ ប្រសិនបើអ្នកចូលទៅកាន់តែកៀក នឹងករណីទាំងនោះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមចូរធ្វើយ៉ាងណាកុំឲ្យមានការខកខាន។ ភាពចម្រើនលូតលាស់នេះអាស្រ័យទៅលើការតាំងចិត្តរបស់លោកអ្នក បើអ្នកអាចគ្របគ្រងបាន នោះលោកអ្នកអាចមានទទួលបានយោគជ័យលើសពីការរំពឹងទុក។ ក្នុងនោះដែរ សូមមានការអត់ធ្មត់ ហើយជៀសវាងការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ ពីព្រោះលោកអ្នកមិនអាចអាចមានលទ្ធភាពពេញលេញនៅឡើយ។ដោយឡែក សូមលោកអ្នកបញ្ចៀសការប៉ុនប៉ងនានា ទៅលើឯកជនភាព របស់មនុស្សនៅជុំវិញខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមបញ្ចប់ឲ្យបានទាន់ពេល។ ក្រៅពីនេះ សូមពិនិត្យតាមដានសុខភាព ឬរកពេលវេលាសម្រាកដើម្បីកែលម្អអារម្មណ៍ និងសុខភាព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ ពីព្រោះអ្នកអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន។ ប៉ុន្តែត្រូវចេះគួរសម គ្មានការរិះគន់យោបល់ ឬក៏បង្ហាញអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលលោកអ្នកមិនគួរធ្វើការហួសកំរិតទេ។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកម្លាំងរបស់អ្នក។ ដូច្នេះកុំបង្កើតការងារច្រើន ប៉ុន្តែបែរមកចំណាយពេលវេលាជាមួយការងារបច្ចុប្បន្ន។ ដោយឡែក​ សូមលោកអ្នកជៀវាងលើទំនាក់ទំនងទាក់ទងនឹងលុយ កាក់ ឬការខ្ចីបុលនានា ដោយសារវាជាប្រភពនៃបញ្ហា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់វិជ្ជាជីវៈ។ លោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ បើទោះបីជាមិនទាន់ទទួលបានជោគជ័យធំដុំក៏ដោយ។ ក្នុងនោះដែរ មិនគួរចំណាយពេលវេលាលើសម៉ោងនៅកន្លែងការងារនោះទេ ពីព្រោះមយរយៈពេលនេអាចបានប្រឈមនឹងស្ថានភាពតានតឹងជាច្រើន ដែលតម្រូវឲ្យអ្នកងាកមកថែទាំសុខភាពរាយកាយ និងអារម្មណ៍ឲ្យបានប្រសើរឡើងវិញ។ ក្រៅពីនេះ ភាគច្រើនអ្នកអាចបញ្ចប់ការងារបានតាមការកំណត់។ ប្រការដែលគួរជៀសវាងនៅក្នុងពេលនេះ គឺកុំទាន់ធ្វើដំណើរ ឆ្ងាយក្រែងមានគ្រោះជាយថាហេតុ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើការងារធំ ឬធ្វើដំណើរផ្សងព្រេងលើការងារដែលទើបទទួលបាននោះទេ។ លោកអ្នកត្រូវការពេល វេលាបន្ថែមបន្តិចទៀតដើម្បីយល់ដឹងពីហេតុការណ៍ដែលបានកើតឡើចំពោះអ្នក។ បើទោបី ជាស្ថានភាពនេះមិនមែនជាអំណរបំផុតក្តី លោកអ្នកនៅតែរកវិធីដើម្បីធ្វើឲ្យការងារទទួល បានភាពចម្រើនលូតលាស់បាន។ ក្នុងនោះ ប្រសិនជាអាច កុំទាន់ធ្វើការផ្លាស់ប្តូរការងារនៅ ពេលនេះ។ ដោយឡែក លោកអ្នកមានសេចក្តីសុខសម្រាន្តក្នុងផ្លូវចិត្តណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ កុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូននានាឡើយ ពីសេសការផ្តល់ជូនពីដៃគូប្រកួតប្រជែងរបស់អ្នក។ សូមព្យាយាមបំពេញការងារដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែលោកអ្នកក៏អាចសុំការពិភាក្សាអំពីអ្នកដទៃបានដែរ គ្រាន់តែធ្វើយ៉ាងណាគិតគូរឲ្យបានវែងឆ្ងាយមុននឹងជឿទុកចិត្ត។ ដោយឡែក សូមលោកអ្នករក្សាការធ្វើដំណើរក្នុងទីជិត ការធ្វើដំណើរទីឆ្ងាយប្រសិនជាអាចសូម ផ្អាកសិនក្នុងពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរទិសដៅត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក។ សូមចងចាំថា ថ្ងៃនេះកំរិតភាពភាពខ្ជិលច្រអូស និងការធ្វេសប្រហែសមួយចំនួនអាចកើតឡើង ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានចប់ចុងចប់ដើម ហើយមិនត្រូវស្រមើស្រមៃពេកទេ។ ក្រៅពីនេះលោកអ្នកអាចការពារទស្សនៈរបស់ខ្លួនបានល្អបំផុត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាធម្មតា ហើយចំពោះបញ្ហាក៏មិនមានអ្វីធំដុំគួរឲ្យកត់សម្គាល់ដែរ។ ថ្ងៃនេះការពិភាក្សាការងារក្នុងក្រុមហាក់មានភាពតានតឹង ការការសរសើរគាំទ្រប្រហែលជាមិនអាចកើតឡើងនោះទេ ប៉ុន្តែភាពយល់ច្រលំបែជាអាចកើតមានក្នុងកំរិតខ្ពស់។ សូមលោកអ្នកព្យាយាមកែប្រែការគិត និងរាល់ស្ថានការណ៍ទាំងឡាយឲ្យទៅជាវិជ្ជមាន ជាពិសេសត្រូវចាប់ផ្តើមតាំងពីព្រឹកតែម្តង។ ថ្ងៃនេះលោកអ្នកមានអំណោយផលក្នុងការគិតច្បាស់លាស់ និងភាពរហ័សរហួន។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីឆ្លើយតបនឹង កិច្ចការងារដែលមិនមានភាពច្បាស់លាស់នោះទេ។​ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកប្រហែល ជាអាចទទួលបានការតម្លើងប្រាក់ខែ។ ជោគជតាថ្ងៃនេះចាត់ថ្នាក់ថាមិនសូវល្អ សម្រាប់លទ្ធភាពនៃការវាយតម្លៃរបស់អ្នក។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយកុំរិះគន់វិធីសាស្រ្តធ្វើការងាររបស់មិត្តរួមការងារ។ ក្រៅពីនេះ សូមកុំពាក់ព័ទ្ធនឹងរឿងរ៉ាង ឬផលប្រយោជន៍របស់អ្នកដទៃ។ ក្រៅពីនេះ សូម លោកអ្នកមានភាពអត់ធ្មត់ឲ្យបានច្រើន ហើយអនុគ្រោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ថ្ងៃនេះរាសីអស់លោកអ្នកស្រុតចុះ។  សូមប្រយ័ត្នជាពិសេស ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសមានខ្ពស់ ដែលអ្នកធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ ឬធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អ្នក។ អាស្រ័យហេតុនេះ សូមផ្តោតទៅលើការងារចាស់ ហើយចំណាយពេលវេលាឲ្យបានគ្រប់គ្រាន់។ ក្នុងនោះការសន្ទនា ចរចាទាំងអស់ត្រូវតែមានភាពរស់រាយទន់ភ្លន់។ អ្នកក៏អាចស្ថិតនៅចំណុចកណ្តាលទាក់ទងនឹងការនិយាយដើមឈ្នានីស។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារបស់អ្នកហាក់ជួបប្រទះបញ្ហាតូចតាចមួយចំនួន ដែលបង្ខាតពេលវេលា និងធ្វើឲ្យមានភាពតានតឹងក្នុងដំណើរប្រព្រឹត្តិទៅនៃការងារ និងភាពចម្រើនលូតលាស់។ លោកអ្នកហាក់មានការលំបាកក្នុងការដោះស្រាយផលរំខាននេះបន្តិច ដូច្នេះសូមពឹងពាក់អាស្រ័យមនុស្សនៅក្បែរដើម្បីបានជំនួយ។ លោកអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ការប្រងើយកន្តើយនឹងធ្វើឲ្យលោកអ្នកដាច់ការទំនាក់ទំនង។

ចំណាំៈ

ឆ្នាំទាំង៣ ថោះ រោង មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងល្អ ទាំងលុយកាក់ និងឋានៈតួនាទី។  

ឆ្នាំទាំង៦ ឆ្លូវ ខាល ម្សាញ់ មមែ ច កុរ រាសីល្អមធ្យម

ឆ្នាំទាំង៣ ជូត វក រកា រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner