ប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ខៀវ សំផន ថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ

ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ជារបបយង់ឃ្នងព្រៃផ្សៃបំផុតគ្មានពីរក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងត្រូវប្រកាសសាលដីកាស្ថាពរបញ្ចប់ការតវ៉ានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដែលជនជាប់ចោទរូបនេះបានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង០០២/០២។

សំណុំរឿង ០០២/០២ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ដោយផ្ដោតលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តឡើងនៅតាមទីកន្លែងនានានៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងប្រទេសដោយរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ ១៩៧៩។ ក្រោយដំណើរការកាត់សេចក្ដីអស់រយៈពេល ៤ ឆ្នាំ ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមរបស់ខ្លួនប្រឆាំងនឹង ខៀវ សំផន ដោយផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុង ហ្សឺ ណែវ និងបានដាក់បញ្ចូលទោសនេះ ជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលបានប្រកាសនៅក្នុងសំណុំរឿង០០២/០១។ ខៀវ សំផន មិនសុខចិត្តចំពោះការសម្រេចនេះ ហើយបានប្រើសិទ្ធិប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល។ អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនាការស្តាប់សេចក្តីសន្និដ្ឋាន ដោយផ្ទាល់មាត់ទៅលើបណ្តឹងសាទុក្ខចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប៉ុលពត #កម្ពុជាប្រជាធិបតេយ្យ #KhmerRougeRegime #ខ្មែរក្រហម #ក្អែកខ្មៅ #មេដឹកនាំខ្មែរក្រហម #ខៀវសំផន #អំពើប្រល័យពូជសាសន៍ #ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ #ឧក្រិដ្ឋកម្មសង្គ្រាម #តុលាការកំពូល #ពិរុទ្ធភាព #អង្គជំនុំជម្រះសាលាដំបូង

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel



ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner