ក្រុងបាងកកបិទហាងលក់ស្រា (ផាប់) ជាង ៨០កន្លែង ក្រោយពេលមានករណីឆេះ ស្លាប់មនុស្ស ១៥នាក់
បាងកក៖ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានបញ្ជាឱ្យសង្កាត់ទាំង ៥០ នៅក្នុងទីក្រុង អនុវត្តការត្រួតពិនិត្យសុវត្ថិភាពនៅកន្លែងកម្សាន្ត បន្ទាប់ពីភ្លើងឆេះហាងលក់ស្រា (ផាប់) ដ៏សាហាវនៅ Chon Buri និងឧប្បត្តិហេតុអគ្គីភ័យថ្មីមួយទៀតនៅតំបន់ Silom ។
អភិបាលក្រុង កាលពីថ្ងៃសៅរ៍ ទី៦ សីហា បានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងការស្ទង់មតិទូទាំងទីក្រុងអំពីសុវត្ថិភាពនៃកន្លែងកម្សាន្តដោយបង្ហាញថាគាត់បានទទួលរបាយការណ៍ចំនួន ៤០០ មកទល់ពេលនេះ ជាមួយនឹងទីតាំងចំនួន ៨៣ ដែលចាត់ទុកថា មានបញ្ហា ហើយបានបញ្ជាឱ្យផ្អាកប្រតិបត្តិការរបស់ពួកគេ។
សូមរម្លឹកថា យ៉ាងហោចណាស់ មនុស្ស ១៥នាក់ បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ អគ្គិភ័យ បានឆាបឆេះ ហាងលក់ស្រា (ផាប់) មួយកន្លែង ក្នុងស្រុក សត្ថាហ៊ីប ខេត្តឈុនបុរីប្រទេសថៃ កាលពី ពាក់កណ្តាល អធ្រាត្រ ឈានចូលថ្ងៃទី៥ សីហា ២០២២៕ ប្រភពពីបាកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត



