សម្ដេចតេជោ ប្រកាសលុបចោលនូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ និងបញ្ជារឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់សកម្មភាពការឈូសឆាយ និងត្រូវដាំដើមឈើឡើងវិញ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបចោលនូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ និងបញ្ជារឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់សកម្មភាពការឈូសឆាយ និងត្រូវដាំដើមឈើឡើងវិញ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួង
កសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៏ដោយ។
សម្តេចតេជោបានបន្តថា ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា៕ ដោយ វណ្ណលុក
