អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀន ជាង ២៦ គីឡូក្រាម
គ្រឿងញៀន សរុបជាង ២៦ គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបជាក់ស្តែងកាលពីវេលាម៉ោង ២០:៤៥ នាទី ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ គឺ ឈ្មោះ ហ៊ីម ឆេងហ៊ួរ សុដាវីដ ភេទ ប្រុស អាយុ២៣ ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ។
ការបង្ក្រាបនេះ ធ្វើឡើង ដោយបានបើកការស៊ើបអង្កេត ស្រាវជ្រាវ អស់ រយៈពេល ជាច្រើនខែទើបមានភស្តុតាងកំណត់មុខសញ្ញា បានជា ក់លាក់ ឈានដល់ ការ អនុវត្តតាម ការណែនាំរ បស់ លោកនាយ ឧ ត្ត ម សេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ក្រោម ការបញ្ជា ផ្ទាល់ ដោយ លោក ឧ ត្ត ម សេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ។
វត្ថុតាង ពាក់ព័ន្ធ ដែល អាវុធហត្ថ បង្ក្រាបបាន ក្នុង ប្រតិបត្តិការ នេះ រួមមាន ៖ គ្រឿងញៀន ចម្រុះ សរុប ២៦ គីឡូក្រាម ២ ខាំ , សារធាតុ ផ្សំ ជា វត្ថុ រាវ ចំនួន ១៥ ដប , ជញ្ជីង ថ្លឹង ចំនួន ០៥, ម៉ាស៊ីន សម្រាប់ លាយថ្នាំ ញៀន ចំនួន ០២, ម៉ាស៊ីន សម្រាប់ អ៊ុត ថង់ ប្លា ស្ទិ ច ចំនួន ០៥ ព្រមទាំង ឧបករណ៍ វេច ខ្ចប់ មួយចំនួនទៀត ។
ជនសង្ស័យ ទាំងពីរ នាក់ ត្រូវបាន សមត្ថកិច្ច មូល ដ្ឋា ន អាវុធហត្ថ ខណ្ឌ ពោធិ៍ សែន ជ័យ សហការ ជាមួយ កម្លាំង ជំនាញ នៃ ការិយាល័យ ប្រឆាំង បទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ និង កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ ៧ មករា យកទៅ បន្ត ការស្រាវជ្រាវ ទៅកាន់ គោលដៅ មួយកន្លែង ទៀត នៅក្នុង អគារស្នាក់នៅ មួយកន្លែង ស្ថិត ក្នុងភូមិ ៧ សង្កាត់ វាលវង់ ខណ្ឌ ៧ មករា ដោយ ឆែក ឃើញ សារធាតុ ផ្សំ កាកសំណល់ គ្រឿងញៀន ឧបករណ៍ សម្រាប់ លាយ និង កែច្នៃ គ្រឿងញៀន មួយចំនួនទៀត ។ ជនសង្ស័យ រួម នឹង វត្ថុតាង ត្រូវបាន កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង បទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ កសាង សុំ ណុំ រឿង បញ្ជូនទៅ តុលាការ ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ បន្ទាប់ពី បានបញ្ចប់ ការស៊ើបអង្កេត និង ស្រាវជ្រាវ ៕