ថៃ៖ ជនបរទេសព្យាយាមរត់គេច ក្រោយសង្ស័យថា ជាអ្នកជំងឺអុតស្វាថ្មីចុងក្រោយ

ត្រាត ៖ អាជ្ញាធរសុខាភិបាលក្នុងខេត្តត្រាត ប្រទេសថៃបាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍នេះថា អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ដែលព្យាយាមរត់គេចខ្លួនមុនពេលធ្វើតេស្តរបស់គាត់ត្រូវបានសង្ស័យថា ជាករណីជំងឺអុតស្វាចុងក្រោយបង្អស់ ។

អ្នកទេសចរដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមន្ទីរពេទ្យជូនដំណឹងដល់នគរបាលកំពុងនៅលើកោះឆាង ខេត្តភាគខាងកើត។

លោកវេជ្ជបណ្ឌិត Winai Banchongkan ប្រធានមន្ទីរពេទ្យត្រាត ដែលជាកន្លែងគ្រប់គ្រងដោយរដ្ឋដែលអ្នកទេសចរត្រូវបានដាក់ បាននិយាយថា កាលពីថ្ងៃសុក្រគាត់បានទៅមន្ទីរពេទ្យឯកជនមួយនៅក្នុងស្រុក Muang ដោយបង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា រួមទាំងកន្ទួលលើប្រដាប់ភេទ និងដៃរបស់គាត់ ។

ប្រទេសថៃ កាលពីថ្ងៃសុក្រ បាន កត់ត្រា ករណី ផ្លូវការ ករណីអុតស្វាទី៤ បន្ទាប់ពីស្ត្រី ជនជាតិថៃនៅទីក្រុង បាងកករូបនេះ មានទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មិត្តភក្តិ បរទេស ជាច្រើននាក់ បានធ្វើតេស្ត វិជ្ជមាន ជំងឺនេះ ៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner