ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលខ្លួនក្លឹប Rotary ប្រចាំខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលខ្លួនក្លឹប Rotary ប្រចាំខេត្តសៀមរាបដែលជាសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។
គួរបញ្ជាក់ថាRotary គឺជាបណ្តាញពិភពលោកមួយដែលមានសមាជិកជាង ១,៤លាននាក់ ដែលផ្តល់សេវាកម្មដល់អ្នកដទៃ លើកកម្ពស់សុចរិតភាព និងជំរុញការយល់ដឹងអំពីពិភពលោក សុច្ឆន្ទៈ និងសន្តិភាពតាមរយៈការប្រកបអាជីវកម្ម វិជ្ជាជីវៈ និងអ្នកដឹកនាំសហគមន៍។ ក្លឹបអន្តរជាតិនេះក៏ធ្វើការលើការលើកស្ទួយសន្តិភាព ប្រឆាំងនឹងជំងឺឆ្លង ផ្តល់ទឹកស្អាត ការថែទាំសុខភាព និងអនាម័យ ការជួយសង្គ្រោះម្តាយនិងទារក ការគាំទ្រលើការអប់រំ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ការពារបរិស្ថាន និងជំរុញឱ្យមានការចូលរួម។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាននិងមានសារៈសំខាន់បំផុតសម្រាប់ជាតិនិងប្រជាជន។ កម្ពុជាបានទទួលសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នា១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដោយសារតែកត្តាសុខសន្តិភាពពេញលេញនេះ បានជាកម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យរីកចម្រើន មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច កសាងឡើងវិញនូវធនធានមនុស្ស និងបានកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារថែរក្សាសុខសន្តិភាពដែលកម្ពុជាមានឱ្យបានគង់វង្ស។
ឯកឧត្តម រដ្ឋលេខាធិការបានជំរុញឱ្យសមា ជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជាបង្កើនសកម្មភាព និងខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងការ បំពេញការងារ ធ្វើអំពើមនុស្សធម៌សម្រាប់សហគមន៍។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជាបាននិងកំពុងអនុវត្តគម្រោងជាច្រើនក្នុងការជួយសហគមន៍ក្នុងនោះការសហការជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ដបទឹកនិងធុងចម្រោះទឹកស្អាតជូនដល់សាលា រៀននានានៅក្នុងសហគមន៍ក្នុងតំបន់សៀមរាបអង្គរ ក្នុងទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀននិងក្នុងសហគម៍ ព្រមទាំងផ្តល់ទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ កាត់បន្ថយចំណាយប្រចាំថ្ងៃ និងមានទឹកបរិភោគគ្រប់គ្រាន់។
គម្រោងសហគមន៍គ្មានប្លាស្ទិកនេះនឹងធ្វើឱ្យតំបន់អង្គការដែលជាបេតិកភ័ណ្ឌពិភពលោកកាន់តែមានសម្រស់ស្រស់ស្អាតកាន់តែខ្លាំង និងមានអនាម័យបរិស្ថានស្អាត មានផាសុកភាព៕ ដោយ៖ ម៉ាដេប៉ូ
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-58-59-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-58-59-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-00-2-1024x749.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-00-3-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-00-1024x631.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-01-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-01-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-02-2-1024x818.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-02-3-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-02-1024x733.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-03-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-03-3-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-03-1024x789.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-04-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-04-3-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-04-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-07_15-59-05-1024x682.jpg)