វៀតណាម៖ តម្លៃម្ហូបអាហារធ្លាក់ចុះ មកវិញ បន្ទាប់ពីតម្លៃសាំងចុះថោកដែរ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ តម្លៃម្ហូបអាហារបាននឹងកំពុងធ្លាក់ចុះពី ៥ ទៅ ១០ ភាគរយ នៅទីផ្សារប្រពៃណី បន្ទាប់ពីការធ្លាក់ចុះនៃតម្លៃប្រេងសាំង នាពេលថ្មីៗនេះ ហើយផ្សារទំនើបកំពុងផ្តល់ការផ្សព្វផ្សាយ ដើម្បីបង្កើនការលក់។ នៅទីផ្សារប្រពៃណី តម្លៃសាច់ជ្រូក ត្រី ជាដើមបានធ្លាក់ចុះ ៦ភាគរយទៅជាង ៨ភាគរយក្នុងមួយគីឡូៗ។
អ្នកស្រី Hoa អ្នកលក់នៅផ្សារ Can Cu នៅក្រុងហូជីមិញ បាននិយាយថា ថ្មីៗនេះថា អ្នកស្រីបានកាត់បន្ថយតម្លៃ ប៉ុន្តែតម្រូវការនៅតែមានកម្រិតទាប ហើយលោកស្រីត្រូវលក់ ក្នុងតម្លៃទាបជាងនេះ។
គួរបញ្ជាក់ថា តម្លៃសាំងបានធ្លាក់ ចុះ៤ដង និងសរុប២២ភាគរយចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ២០២២មក៕
ប្រភពពី VNexpress , ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ