មន្ត្រីរ៉ែនិងឋាមពលថ្លែងថារាជរដ្ឋាភិបាលប្តេជ្ញារក្សាតម្លៃអគ្គិសនីឱ្យនៅថេរ (Video Inside)

មន្ត្រីក្រសួងរ៉ែនិងឋាមពល បានប្តេជ្ញាបន្តរក្សាតម្លៃអគ្គិសនីឲ្យនៅថេរ, មិនដំឡើងថ្លៃ និងបន្ត ពិនិត្យលទ្ធភាពបញ្ចុះថ្លៃបន្ថែមទៀតនាពេលខាងមុខបើទោះបីជារដ្ឋត្រូវបង់ខាតច្រើនក៏ដោយ។

វិស័យឋាមពល គឺជាវិស័យដ៏សំខាន់ចាំបាច់បំផុតដែលបំរើសេចក្តីត្រូវការរបស់ពលរដ្ឋ។ វិស័យឋាមពល បានក្លាយចំណោទចំពោះពលរដ្ឋលើសកលលោកជាពិសេសគ្រាដែលតម្លៃ ប្រេងឥន្ធនៈឡើងថ្លៃដោយសារតែវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ នៅកម្ពុជា វិបត្តិនៃតម្លៃ ប្រេងក៏ជាចំណោទដ៏ធំផងដែរ និងវិបត្តិនេះ បាននាំឱ្យមានក្តីបារម្ភថាអាចប៉ះពាល់ដល់តម្លៃ អគ្គិសនីថែមទៀត។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលលោក ទី នរិន្ទ បានថ្លែងនៅថ្ងៃទី៩ សីហាក្នុងសន្និសីទកាសែតមួយបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងដើម្បីការទប់ទល់លើ បញ្ហានេះមិនឱ្យពលរដ្ឋប្រឈមនឹងចំណោទថ្លៃលើវិ ស័យអគ្គិសនីឡើយ។ តើគេត្រូវមាន ចំណាត់ការយ៉ាងណាដើម្បីរក្សាតម្លៃអគ្គិសនីនេះមិន ឱ្យឡើងថ្លៃបាន?

ប្រភពនៃអគ្គិសនីដែលកម្ពុជាកំពុងមានបច្ចុប្បន្ន គឺរួមមានការប្រើប្រាស់ធ្យូងថ្ម, ការដុតប្រេង ឬការផលិតប្រេងឥន្ធនៈពី Fossil, ការប្រើប្រាស់វារីអគ្គិសនី, ការប្រើប្រាស់ឋាមពលពន្លឺព្រះអា ទិត្យ និងឋាមពលជីវម៉ាស។ ក្រៅពីនោះ កម្ពុជានៅមានការនាំចូលវិស័យឋាមពលពីប្រទេស ជិតខាងថែមទៀតដើម្បីជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក។ កម្ពុជាបាន ទិញអគ្គិសនីពីប្រទេសថៃ, ពីវៀតណាម និងឡាវ។ លោក ទី នរិន្ទ បានថ្លែងបញ្ជាក់ម្តងទៀត នូវការប្តេជ្ញារក្សានូវលំនឹងតម្លៃដើម្បីជួយរក្សាជីវភាពប្រជាពលរដ្ឋក្នុងស្រុក។

ads banner