កម្ពុជាចម្រាញ់រ៉ែមាសបាន ៣ពាន់៥៤៣គីឡូក្រាម (Video Inside)

កម្ពុជាចម្រាញ់រ៉ែមាសបាន ៣ពាន់៥៤៣គីឡូក្រាម និងចំណូលបានពីសួយសារមានជាង ៥លានដុល្លារ គិតត្រឹមដើមខែសីហាឆ្នាំនេះ ។ កម្ពុជាបានប្រកាសលើកដំបូងក្នុងប្រវត្តិ សាស្ត្ររបស់ខ្លួននូវការបើកការដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសជាលក្ខណៈ ឧស្សាហកម្ម កាលក្នុងខែមិថុនាឆ្នាំ២០២១ នៅក្នុងខេត្តមណ្ឌលគិរីដែលរំពឹងនូវលទ្ធភាពផលិតមាស សុទ្ធ បានចំនួន៣ តោនក្នុងមួយឆ្នាំ។

ការបញ្ជាក់ជុំវិញអាជីវកម្មចម្រាញ់រ៉ែមាសនេះ បានធ្វើឡើងដោយ អគ្គនាយកធនធានរ៉ែនៃ ក្រសួងរ៉ែនិងថាមពលលោក អ៊ឹង ឌីប៊ូឡា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះក្នុងសន្និសីទ កាសែតមួយនៅទីស្តីការគណរដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីឆ្នាំមុនថាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនេះ នឹង ផ្តល់ផលប្រយោជន៍នូវចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុង នោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមមានប្រមាណ៤០លាន ដុល្លារក្នុងមួយឆ្នាំ។ សម្តេចបានថ្លែងថាថវិកាទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិ បាល នឹងត្រូវយក មកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

ads banner