មន្ត្រីក្រសួងរ៉ែនិងថាមពលបញ្ជាក់ជុំវិញការបញ្ចប់រឿងលួចប្រេងឆៅកម្ពុជា (Video Inside)
ករណីរឿងចំរូងចំរាស់ពាក់ព័ន្ធប្រេងឆៅរបស់កម្ពុជាដែលគេលួចដឹកចេញតាមកប៉ាល់ នឹង អាចត្រូវបញ្ចប់នាខែក្រោយនេះ, និងបន្ទាប់ពីនោះ កម្ពុជានឹងអាចឈានដល់ការលក់ប្រេងទាំង នោះវិញ។
ប្រេងឆៅរបស់កម្ពុជាប្រមាណ២៩ម៉ឺនធុង ត្រូវបានគេលួចដឹកចេញតាមកប៉ាល់ កាលពីឆ្នាំ ២០២១។ ប្រេង២៩ម៉ឺនបារ៉ែលនេះ បើគិតជាទឹកប្រាក់ គឺមានតម្លៃច្រើនលានដុល្លារ អាមេរិក ខណៈដែលប្រេងឆៅពេលនោះ គឺមួយធុងតម្លៃតែប្រមាណ៥០ដុល្លារនោះទេ។
កប៉ាល់ដឹកប្រេងនោះ ត្រូវបានអាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី បានស្ទាក់ចាប់ទុកនិង កម្ពុជា បានដំណើរការប្តឹងផ្តល់លើបញ្ហានេះអូសបន្លាយរយៈពេល ប្រមាណជាងមួយឆ្នាំមកហើយ។ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល លោក ម៉េង សក្តិធារ៉ា បានថ្លែងនៅថ្ងៃទី៩សីហា ឆ្នាំ២០២២ នេះរៀបរាប់ជុំវិញរឿងចំរូងចំរាស់ពាក់ព័ន្ធប្រេងឆៅរបស់កម្ពុជា ដែលនឹងត្រូវបញ្ចប់ នាចុងខែកញ្ញា និងកម្ពុជានឹងលក់ប្រេងទាំង២៩ម៉ឺនធុងនោះវិញ ដែល នឹងទាញបានចំណូល ជាតិក្នុងខ្ទង់២០លានដុល្លារ។