អគ្គរដ្ឋអាជ្ញាអាមេរិកនៅញូយ៉កប្រគល់វត្ថុបុរាណខ្មែរមកស្ថានទូតកម្ពុជា (Video Inside)

សម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូប នឹងត្រូវបញ្ជូនពីអាមេរិកមកកម្ពុជាវិញ ក្នុងពេលខាងមុខនេះ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក កែវ ឈា និងអគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក លោកដេមៀន វីលាម Damien Williams បានចូលរួមនៅ ក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនោះ នៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២២ ។

យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមា សំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ «ព្រះស្កន្ទ គង់លើក្ងោក» និង «ព្រះគណេស» ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋាន កោះកេ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។ ប្រាសាទកោះកេរ ធ្លាប់ ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងសម័យសង្គ្រាម។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែង ថា «យើងពិតជាសេចក្តីរំភើបទទួលស្វាគមន៍ នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អ ឯកទាំងនេះ ដែលជាព្រលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភព ខ្មែរ»។

ads banner