នាយឧត្តមសេនីយ៍ សៅ សុខា ដាក់បទបញ្ជាឃាត់ខ្លួនមន្ត្រីប៉េអឹមប្រើហិង្សាដាក់លើពលរដ្ឋ (Video Inside)

ប្រតិបត្តិការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចកងរាជអាវុធហត្ថក្នុងខេត្តកំពង់ធំដែលបានធ្វើ ឱ្យជនស៊ីវិលស្លាប់ម្នាក់ បានប្រញាប់ឱ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាធ្វើការស្រាវជ្រាវជាបន្ទាន់។

សេចក្តីរាយការណ៍តាម បណ្តាញសង្គម បានឱ្យដឹងថា ការប្រើកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែង ជល់មាន់តាមអនឡាញក្នុងកន្លែងមួយ បានបណ្តាលឱ្យបុរសអាយុ៤៧ឆ្នាំឈ្មោះ សួង ឌ័ន រស់នៅភូមិរូង, ឃុំក្រវ៉ា ស្រុកភ្នំសន្ទុក បានបាត់បង់ជីវិត។ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានចោទ ថាការស្លាប់ នោះគឺបណ្តាលមកពីកងកម្លាំងរាជអាវុធហត្ថ។

យោងតាមបណ្តាញសង្គមមួយឈ្មោះ នីរតី ឌិន, ហេតុការណ៍នោះបានកើតឡើងនៅក្នុងហាង កាហ្វេមួយកន្លែងនាវេលាម៉ោង ៥ល្ងាចថ្ងៃទី៧សីហាឆ្នាំ២០២២។ បុរសរងគ្រោះបានចូលជ្រក ភ្លៀងក្នុងតូបកាហ្វេនោះ ដោយសារតែមានមេឃធ្លាក់ភ្លៀង។ ក្នុងពេលដែលមានការជ្រកភ្លៀង នោះស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថបានទៅដល់ និងចាប់សង្កត់កបុរសរងគ្រោះនោះ ដែលបណ្តាលឱ្យដកដង្ហើមមិនចេញ។ បុរសនោះបានស្រែករកឱ្យគេជួយយកគាត់ទៅពេទ្យ ប៉ុន្តែបែរមានការគិតថា បុរសរងគ្រោះនោះយកលេសទៅវិញ។ ទីបំផុតបុរសអាយុ៤៧ឆ្នាំនោះ បានផុតដង្ហើមនៅលើឡាន។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេដកស្រង់ប្រសាសន៍ក្នុងការដាក់បទបញ្ជានៅថ្ងៃទី៩សីហានេះតាម ស្រាវជ្រាវនិងឃាត់ខ្លួន មន្ត្រីអនុវត្តច្បាប់ណាដែលប្រើហិង្សាដាក់លើជនរងគ្រោះ។

ads banner