កូនសិស្សខ្មែរ៤៨នាក់ប្រឡងកម្រិតភាសាអង់គ្លេសឈ្នះមេដាយនៅ Brunel University (Video Inside)
កូនសិស្សខ្មែរចំនួន៤៨រូបដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតភាសាអង់គ្លេស នៅចក្រភពអង់គ្លេស បានវិលត្រឡប់មកដល់ប្រទេសវិញជាមួយនឹងមោទនភាព។
កម្មវីធី Teeneagle Competition គឺជាកម្មវិធីប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់ អន្តរជាតិដ៏ធំ នៅសកលវិទ្យាល័យ Brunel University ទីក្រុង London នៃចក្រភពអង់គ្លេស។ កូនសិស្សខ្មែរទាំង៤៨រូប បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយបាននាំមកនូវកិត្តិយស និងមោទនភាពដ៏ក្រៃលែង សម្រាប់ខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិ។
ការប្រកួតប្រកួតប្រជែងកំរិតភាសាអង់គ្លេសកំរិតអន្តរជាតិដ៏ធំ ផ្តោតទៅលើ Writing Challenge, Spelling Bee, Persuasive Speaking, Talent Show, and Short Film នេះបេក្ខជនចូលរួមមានចំនួន៤១៦ និងមកពី ២១ប្រទេសជុំវិញពិភពលោក។
ជាលទ្ធផលសិស្សានុសិស្សកម្ពុជា ទទួលបានមេដាយមាសចំនួន ១១នាក់, មេដាយប្រាក់ចំនួន ១៩នាក់ មេដាយសំរិទ្ធចំនួន ១៨នាក់ មេដាយកិត្តិយសចំនួន ២៨នាក់ និងវិញ្ញាប័ណ្ណប័ត្រចូល រួមប្រឡងចំនួន ៥នាក់។