ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ២៥នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានធ្លាក់ចុះចំនួន ១០ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ២៥នាក់ ដែលសុទ្ធជា ករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៤២ថ្ងៃ ដែលបានរកឃើញការ ឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៦៩១នាក់ ហើយ ។ 

ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ។  កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏ នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ០៩ សីហា បានកើនដល់ ចំនួន ១៥លាន ១៤ម៉ឺន ២ពាន់ ២៥៣នាក់ ដែលស្មើនឹង ៩៤,៦៤ភាគរយ ។

ads banner