អត្រាគ្មានការងារធ្វើរបស់ប្រទេសម៉ាឡេស៊ីធ្លាក់ចុះដល់ ៣.៨% ដែលជាកម្រិតទាបបំផុតចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង

គូឡាឡាំពួរ៖ ទិន្នន័យផ្លូវការនៅថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះមកត្រឹម ៣.៨ភាគរយ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារប្រទេសអាស៊ីមួយនេះ។

នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកអត់ការងារធ្វើបានធ្លាក់ចុះក្នុងរយៈពេល ១១ខែជាប់ៗគ្នា ជាមួយនឹងការធ្លាក់ចុះចំនួន ១.១ភាគរយមកត្រឹមចំនួន ៦៣០,៦០០នាក់ក្នុងខែមិថុនា ពីចំនួន ៦៣៧,៧០០នាក់កាលពីខែឧសភាកន្លងទៅ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកមានការងារធ្វើបានបន្តកើនឡើងក្នុងខែមិថុនា ដោយកើនឡើង ០.២ភាគរយ ដល់ចំនួន ១៥.៩៤លាននាក់ ពី ១៥.៩លាននាក់ក្នុងខែឧសភាកន្លងទៅ។ សមាមាត្រការងារ និងប្រជាជន ដែលបង្ហាញពីសមត្ថភាពនៃសេដ្ឋកិច្ច ក្នុងការបង្កើតការងារបានកើនឡើង ០.១ភាគរយ ដល់ចំនួន ៦៦.៩ភាគរយ បើធៀបនឹងចំនួន ៦៦.៨ភាគរយកាលពីខែឧសភា ឆ្នាំ២០២២។

នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានរំពឹងថា ទីផ្សារការងារនឹងបន្តងើបឡើងវិញក្នុងពេលប៉ុន្មានខែខាងមុខនេះ ដែលគាំទ្រដោយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចដែលធន់ទ្រាំគាំទ្រដោយគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner