ព្រឹត្តិការណ៍ប្រណាំងម៉ូតូDID MOTOCROSSវគ្គ៣ឆ្នាំ២០២២រៀបចំឡើងក្នុងការចូលរួមចំ ណែកទាក់ទាញទេសចរណ៍និងបណ្តុះថ្នាលជំនាន់ក្រោយ

លោក លន ផល្លា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ DID MOTOCROSSវគ្គ៣ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ កាលពីពេលថ្មីៗនេះថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូដែលលោក ប្រសិទ្ធិនាមថា DID MOTOCROSSវគ្គ៣ឆ្នាំ២០២២ នឹងរៀបចំការប្រកួតផ្លូវការ នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃគុយ ឃុំ ព្រៃគុយ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរូបនេះ បានគូសបញ្ជាក់ទៀតថា នេះជាការប្រណាំងលើកទី៣ហើយ ដែលខ្លួនបានរៀបចំនៅទឹកដីខេត្តសៀមរាម ក្នុងគោលបំណងចូលរួមចំណែកស្រូបទាញវិស័យទេសចរណ៍តាមរយៈការគៀងគរកីឡាករបរទេសទាំងនៅក្នុងស្រុកនិងក្រៅស្រុកមកប្រណាំងនៅទឹកដីសៀមរាបអង្គរ។
លោក អះអាងថា ការប្រណាំងនេះ ក្រៅពីចក្ខុវិស័យចូលរួមចំណែកជាមួយវិស័យទេសចរណ៍ វាក៏ជាព្រឹត្តិការណ៍ប្រណាំងបំផុសឲ្យយុវជនជំនាន់ក្រោយនៅក្នុងទឹកដីអង្គរខេត្តសៀមរាប ទទួលបានឱកាសប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាពលើវិស័យប្រណាំងយានយន្តមួយនេះផងដែរ។
អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរូបនេះ បានបញ្ជាក់ទៀត សម្រាប់ព្រឹត្តិការណ៍ប្រណាំងលើកទី៣នេះ គណៈកម្មការរៀបចំការប្រណាំងបានរៀបចំជា លក្ខណៈពិសេស ជាង២លើកកន្លងមក ដោយ បន្ថែម វិញ្ញាសាប្រណាំង២បន្ថែមទៀត គឺកីឡាករវ័យ៤០ឆ្នាំឡើង និងវិញ្ញាសាសម្រាប់កុមារអាយុ៧ដល់១២ឆ្នាំ ហើយ ការប្រណាំងបានចែកចេញជា៦ពូលមានដូជា វិញ្ញាសាប្រណាំងប្រភេទម៉ូតូត្រៃពូល A សម្រាប់កីឡាករជំនាញ ពូលBសម្រាប់កីឡាករកម្រិតមធ្យម និងពូលCសម្រាប់កីឡាករដែលទើបចេះជិះដំបូង រីឯ៣ពូលទៀត ជាប្រភេទម៉ូតូកែឆ្នៃ ពូលAកីឡាករយុវជនជំនាញនិងមធ្យប្រកួតក្នុងពូលតែមួយ និង២ពូលទៀត គឺ ពូលVIPកីឡាករវ័យ៤០ឆ្នាំឡើង និង កុមារាអាយុ៧ឆ្នាំដល់១២ឆ្នាំ។

បើតាមការបញ្ជាក់ បន្ថែម ពី លោក លន ផល្លា បន្ទាប់ពីការរៀបចំបាន២លើកកន្លងមកកីឡាករម៉ូតូនៅខេត្តសៀមរាប ដែលធ្លាប់តែមិនស្គាល់ទូលឬផ្លូវប្រណាំងបែបMOTOCROSS គឺបានអភិវឌ្ឍសមត្ថភាពរីកចំរើនពី៦០ទៅ៧០% បើប្រៀបធៀបនិងកីឡាករជំនាញមកពីភ្នំពេញ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner