ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៣៦នាក់ (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានតួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ បានកើនឡើង ចំនួន ១១ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ៣៦ នាក់ សុទ្ធជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៤៣ថ្ងៃ ដែលបាន រកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៧២៧នាក់ ហើយ ។

ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់ វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១០ សីហា បានកើនដល់ចំនួន ១៥លាន ១៤ម៉ឺន ៣ពាន់ ៦៦១នាក់ ដែលស្មើនឹង ៩៤,៦៥ភាគរយ ។

ads banner