ប្រធានសាខាទក្រហមខេត្តរំលឹកដល់មន្រ្តីអនុសាខាកាកបាទក្រហម គ្រប់ស្រុក-ក្រុងឱ្យ ត្រៀមបង្ការទុកជាមុន ដើម្បីឆ្លើយតបនិង គ្រោះ មហន្តរាយធម្មជាតិផ្សេងៗកើតឡើង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំ ដល់ ថ្នាក់ដឹកនាំសាខា អនុសាខាគ្រប់ស្រុក-ក្រុង ក្នុងខេត្ត ត្រូវ បង្កើន ស្មារតី ទទួលខុសត្រូវក្នុងការចុះធ្វើសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួនជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជាពិសេស បងប្អូនដែលងាយរងគ្រោះ ។

ឯកឧត្តមបានបន្ថែមថាអ្វីដែលត្រូវគិតគូរទុកជាមុននិងយកចិត្តទុកដាក់ចំពោះមុខនោះ គឺ ការត្រៀមបង្ការ និងបម្រុងទុកជាមុន ដើម្បីធ្វើ សកម្មភាព ឆ្លើយតបបានទាន់ពេលវេលា ខណៈដែល ខេត្តនិង គ្រប់ បណ្តាស្រុក-ក្រុងក្នុងខេត្ត អាចប្រឈម នឹងគ្រោះធម្មជាតិកើតឡើង នៅតំបន់ណាមួយដោយសារតែស្ថានភាពមានភ្លៀងធ្លាក់ជោកជាំ និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់លិច ក្នុងមូលដ្ឋានតាម ស្រុកនីមួយៗរបស់ខ្លួន ឬក៏បាតុភូតធម្មជាតិផ្សេងៗកើតឡើង ។

ឯកឧត្តម សុខ លូ រំលឹកយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំ បូក សរុបលទ្ធផលការងារឆមាសទី១និងលើកទិសដៅអនុវត្តការងារបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃនេះ។

ឯកឧត្តម សុខ លូ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការសាខា និងមន្ត្រីក្រុមប្រតិបត្តិអនុសាខាដែលបាន ខិតខំ បំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព នូវវិស័យអាទិភាព ទាំង ៤ របស់កាកបាទក្រហមកម្ពុជា ដែលមាន”ហ្លួងម៉ែ” ជាព្រះប្រធាន កិត្តិយស និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

តាមការបញ្ជាក់ពីលោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទ ក្រហម ខេត្តបានឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការងារ មនុស្សធម៌ ក្នុងខេត្ត តាមរយៈសកម្មភាពផ្ទាល់របស់សាខាខេត្ត ដោយ បាន ចុះ ផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ បានចំនួន ៧២លើក ស្មើ ៣.៦៥៩គ្រួសារ ។ក្នុងនោះ អំណោយផ្ទាល់របស់សាខាចំនួន ៣.៣៦៤គ្រួសារ និង អនុសាខាក្រុង-ស្រុកចំនួន ២៩៥គ្រួសារ ៕ ដោយ៖ អ៊ុក សំអាន

ads banner