អាល្លឺម៉ង់ផ្អាកបេសកកម្មយោធានៅម៉ាលី ចំពេលមានភាពតានតឹងផ្នែកការទូត

ប៊ែរឡាំង៖ អាល្លឺម៉ង់បានផ្អាកប្រតិបត្តិការរបស់ខ្លួនភាគច្រើននៅក្នុងប្រទេសម៉ាលី បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយយោធាក្នុងតំបន់ បានបដិសេធសិទ្ធិហោះហើរទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋាភិបាលម៉ាលីបានបដិសេធជាថ្មីម្តងទៀត ក្នុងការផ្តល់សិទ្ធិលើការហោះហើរលើជើងហោះហើរដែលបានគ្រោងទុកក្នុងថ្ងៃនេះ សម្រាប់ការផ្លាស់ប្តូរបុគ្គលិក ។

ជាការឆ្លើយតប អាល្លឺម៉ង់បានសម្រេចចិត្តផ្អាករហូតដល់មានការជូនដំណឹងបន្ថែម អំពីប្រតិបត្តិការរបស់កងកម្លាំងឈ្លបយកការណ៍របស់យើង និងជើងហោះហើរដឹកជញ្ជូន CH-53។

ការបាត់បង់សិទ្ធិហោះហើរបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រទេសម៉ាលីបានហាមប្រាមទាហានបរទេស រួមទាំងទាហានមកពីអាល្លឺម៉ង់ ពីផ្នែកមួយនៃព្រលានយន្តហោះរបស់រដ្ឋធានី ដែលជាទីតាំងមូលដ្ឋានអង្គការសហប្រជាជាតិ។

អាល្លឺម៉ង់បាននិងកំពុងចូលរួមក្នុងបេសកកម្មស្ថេរភាពចម្រុះពហុភាគីរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី ដែលហៅកាត់ថា (MINUSMA) ដែលជាកងកម្លាំងរក្សាសន្តិភាពបង្កើតឡើងដើម្បីជំរុញសន្តិសុខបន្ទាប់ពីការបះបោរនៃរបបដឹកនាំ Tuareg ឆ្នាំ ២០១២ ដែលជាដំណាក់កាលដំបូង នៃជម្លោះប្រដាប់អាវុធដែលកំពុងបន្តនៅក្នុងប្រទេសមួយនេះ។

គួរបញ្ជាក់ផងដែរថា ម៉ាលីដែលមានប្រជាជនប្រហែល ២០លាននាក់បានឆ្លងកាត់រដ្ឋប្រហារយោធាចំនួន ៣ លើក ចាប់តាំងពីឆ្នាំ២០១២ ហើយត្រូវបានចាត់ទុកថា ជាប្រទេសមិនមានស្ថិរភាពខ្លាំងទេ។

ចាប់តាំងពីរដ្ឋប្រហារចុងក្រោយបំផុតក្នុងខែឧសភា ឆ្នាំ២០២១ ប្រទេសម៉ាលីត្រូវបានដឹកនាំដោយរដ្ឋាភិបាលអន្តរកាលយោធា ដែលត្រូវបានគេនិយាយថា រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner