សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស ថ្ងៃទី១២ ខែសីហា ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ២៦នាក់ (ស្រី ១នាក់) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ១៦ករណី នៅទូទាំងប្រទេស កាលពីថ្ងៃស្រុក ទី១២ ខែសីហា ម្សិលមិញ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន ។

ក្នុងចំណោមជនសង្ស័យទាំង ២៦នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់), ដឹកជញ្ជូនរក្សាទុក ២ករណី ឃាត់ ៣នាក់, ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់។ វត្ថុតាង ដែលចាប់យកសរុប ក្នុងថ្ងៃ ទី១២ ខែសីហា រួមមាន៖ មេតំហ្វេតាមីន (Ice) ស្មេី និង ១០២,៤៤ ក្រាម និង ៤កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មេី និង ១៩,០៤ក្រាម។

ជាលទ្ធផលខាងលើ ៩ អង្គភាព បានចូលរួមបង្ក្រាប៖ នគរបាល ៖ ៧ អង្គភាព ១: មន្ទីរ ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់ យក Ice ២៦,២៧ ក្រាម។ ២: បាត់ដំបង ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣១,៥៨ក្រាម។ ៣: កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣៨,០ក្រាម។ ៤: កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៦១ក្រាម។ ៥: រាជធានី ភ្នំពេញ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៧ក្រាម។ ៦: ស្ទឹងត្រែង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Wy ១៨,៦៦ក្រាម។ ៧: ត្បូងឃ្មុំ ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ កងរាជអាវុធហត្ថ ៖ ៣ អង្គភាព
១: បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់ យក Ice ១,៣៧ ក្រាម និង Wy ០,៣៨ ក្រាម។ ២: រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៤កញ្ចប់តូច។ ៣: ស្វាយ រៀង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៥៤ក្រាម៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner