នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ទទួលជួបឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកដល់ របស់ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូជួបសម្ដែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង មេបញ្ជាការរង នាយទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២២នេះនៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនប្រែមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ថា ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងនៅស្ថិតស្ថិរជាអមតៈ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀត
ពេលដ៏មានតម្លៃមកនេះ។ លោកមេបញ្ជាការ បានរម្លឹកពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរដែលមានជាយូរណាស់មកហើយ ក្នុងនោះវៀតណាមនៅតែបន្តជួយដល់កម្ពុជា ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង សង្ឃឹមថា ក្រោយបញ្ចប់វិបត្តិកូវីដ-១៩ កងទ័ពប្រទេសទាំងពីរនឹងបន្តផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ កាន់តែស្អិតរមួតថែមទៀត ក្នុងនាមប្រទេសជិតខាងគ្នា ៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner