សមាគមចលនាយុវជនកម្ពុជាក្រុម 157 បាននាំយកសម្ភារៈសិក្សានិងកង់ ចែកជូនដល់សិស្សក្រីក្រនៅសាលាបឋមសិក្សាដំណាក់កី ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាដំណាក់កី ស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្តៀរ នាព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2022 ឯកឧត្តម កែវសុវណ្ណារ៉ា ប្រធានកិត្តិយស សមាគមចលនាយុវជនកម្ពុជាក្រុម 157 ខេត្តកំពង់ឆ្នាំងមានប្រសាសថា យោងតាមអនុសាសន៍របស់ឯកឧត្តម ម៉ឹង ពន្លក ស្ដីពីការយកចិត្តទុកដាក់លើកុមារ ជាសិស្ស ក្រីក្រ ថ្ងៃនេះក្រុមចលនាយុវជនកម្ពុជា 157 ខេត្តកំពង់ឆ្នាំងបាននាំយកសម្ភារៈសិក្សានិងកង់មកផ្ដល់ជូនប្អូនៗនៅទីនេះសម្រាប់ជួយសម្រាលទុក្ខលំបាកដល់ពួកគាត់ដែលកំពុងជួបការខ្វះខាត ។
ឯកឧត្តម បានបន្តថា ដោយទទួលបានព័ត៌មានពីលោក ស សារើន នាយកសាលាបឋមសិក្សាដំណាក់កី តាមរយៈ សេង លីរតន ស្ដីពីស្ថានភាពសិស្សក្រីក្រមានចំនួន 67នាក់ កំពុងជួបការលំបាកខ្វះខាតសម្ភារៈសិក្សា ទើបថ្ងៃនេះក្រុមចលនាយុវជន 157 ខេត្តកំពង់ឆ្នាំង បានមូលមតិគ្នា ប្រមូលថវិកាបានចំនួនជាង ២លានរៀល ដោយបានទិញសម្ភារៈយកមកចែកប្អូនៗទាំង 67នាក់ ក្នុងនោះមានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកាមួយចំនួន ជាមួយគ្នានេះ សម្រាប់សិស្សក្រីក្រមានផ្ទះនៅឆ្ងាយពីសាលា ចំនួន 3នាក់ បានទទួលកង់ ម្នាក់ៗ ១គ្រឿងផងដែរ ។
លោក ស សារើន នាយកសាលាបឋមសិក្សាដំណាក់កី ក៏បានថ្លែងអំណរគុណដល់ក្រុមចលនាយុវជនកម្ពុជា 157 ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភសម្ភារៈសិក្សា និងកង់ដល់សិស្សានុសិស្សក្រីក្រនិងសូមប្រសិទ្ធិពរជ័យដល់ក្រុម 157 ជួបប្រទះតែ សេចក្តីសុខគ្រប់ប្រការ នឹងទទួលជោគជ័យរាល់ភារកិច្ច៕ សុខ គឹមសៀន
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-45.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-46.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-47.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-11.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-47-2.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-00.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-12.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-57.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-49.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-13.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-09-2.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-52.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-08.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-51.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-07.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-14.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-27-54.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-09.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-05.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_09-28-02.jpg)